ព័ត៌មានជាតិ

បណ្តាញតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្តូរឈ្មោះទៅជា «Hun Sen of Cambodia» ជំនួសវិញ

BY
Khmerpress
August 11, 2023
បណ្តាញតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្តូរឈ្មោះទៅជា «Hun Sen of Cambodia» ជំនួសវិញ

(ភ្នំពេញ)៖ បណ្តាញតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះ « Prime Minister Hun Sen» នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានផ្លាស់ប្តូរឈ្មោះមកជា «Hun Sen of Cambodia» វិញហើយ ដែលឈ្មោះនេះ មានន័យថា «ហ៊ុន សែន របស់កម្ពុជា»។

ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពី ព្រះមហាក្សត្រ បានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ ដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ហើយបន្ទាប់ពីបណ្តាញតេលេក្រាមរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្តូរទៅជាឈ្មោះ «Dr. Hun Manet, Prime Minister of Cambodia»​ ផងដែរ។

បណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេច មានអ្នក Follow ជាង១លាននាក់ហើយ រហូតមកដល់ពេលនេះ ខណៈដែលបណ្តាញតេលេក្រាមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានអ្នកតាមដានជាង៣៣ម៉ឺននាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយថា សម្តេចមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧នោះទេ ដោយផ្ទេរទៅឱ្យ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបទៀត ដែលសម្រេចដោយគណបក្សប្រជាជនកម្ពុជា។ បន្តពីនេះ សម្តេចនឹងធ្វើជាសមាជិករដ្ឋសភា ហើយនឹងប្តូរទៅធ្វើជាប្រធានព្រឹទ្ធសភា នៅឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: