ព័ត៌មានអន្តរជាតិ

ទឹកជំនន់ នៅមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស ៤៨,០០០ ចាកចេញពីផ្ទះសម្បែង

BY
Nisaiy KP
August 13, 2023
ទឹកជំនន់ នៅមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស ៤៨,០០០ ចាកចេញពីផ្ទះសម្បែង

(ណៃពិដោ)៖ ជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ដែលជម្លៀសខ្លួន បាននាំគ្នាតម្រង់ជួរដើម្បីទទួលយកអាហារនៅវត្តមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃថ្ងៃសៅរ៍នេះ ព្រមជាមួយនឹងការរង់ចាំឲ្យទឹកស្រកហើតអាចត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ ២០២៣។

ក្រសួងជួយសង្រ្គោះរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយសារតែភ្លៀងមូសុង បានសម្លាប់មនុស្សចំនួន ៥ និងបង្ខំឲ្ជម្លៀសយប្រជាជនប្រមាណ ៤៨,០០០នាក់។ ទីក្រុងបាហ្គោ ដែលស្ថិតនៅភាគឦសាននៃទីក្រុងយ៉ំាងហ្គោន ពោរពេញដោយទឹកជន់លិច។ ពលរដ្ឋរាប់រយគ្រួសារបាននាំគ្នាអង្គុយរង់ចាំក្នុងវត្ត ខណៈដែលក្រុមអ្នកស្ម័គ្រចិត្តបានចែកកញ្ចប់អាហារ និងអង្ករ។

ការិយាល័យអាកាសធាតុមីយ៉ាន់ម៉ា បានឲ្យដឹងថា ទឹកទន្លេក្នុងទីក្រុងបាហ្គោ ហក់ឡើងខ្ពស់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែអាចនឹងស្រកចុះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែក អង្គការអន្តរជាតិ បានឲ្យដឹងថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមមីយ៉ាន់ម៉ា កំពុងមមាញឹកក្នុងការជម្លៀសក្រុមគ្រួសារ ចែកចាយស្បៀងអាហារ និងផ្តល់ការថែទាំសុខភាពដល់ពលរដ្ឋ នៅក្នុងរដ្ឋការ៉ែន (Karen) ដែលរងគ្រោះដោយទឹកជំនន់។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៉ីវិល កាលខែកុម្ភៈ ឆ្នាំ ២០២១មក។ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសចំពោះដំណោះស្រាយរបស់របបយោធា បន្ទាប់ពីមានព្យុះស៊ីក្លូន Mocha កាលពីខែឧសភា សម្លាប់មនុស្សចំនួន ១៤៨នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews​


Share This Post: