ព័ត៌មានអន្តរជាតិ

ប្រទេសលីបង់ ហាមមិនឲ្យចាក់បញ្ចាំងរឿងល្បី «Barbie» ព្រោះមានខ្លឹមសារស្រឡាញ់ភេទដូចគ្នា

BY
Khmerpress
August 14, 2023
ប្រទេសលីបង់ ហាមមិនឲ្យចាក់បញ្ចាំងរឿងល្បី «Barbie» ព្រោះមានខ្លឹមសារស្រឡាញ់ភេទដូចគ្នា

(បរទេស)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសលីបង់ បានហាមឃាត់ការចាក់បញ្ចាំងខ្សែភាពយន្ត «Barbie» នៅតាមរោងកុនក្នុងប្រទេសរបស់ខ្លួន ក្រោមហេតុផលថា ដោយសារភាពយន្តនេះ បានផ្សព្វផ្សាយការស្រឡាញ់ភេទដូចគ្នា និងផ្ទុយពីតម្លៃសាសនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងវប្បធម៌លីបង់ លោក Mohammad Mortada បានលើកឡើងពីមតិប្រឆាំងរបស់លោក ទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ដែលអំពាវនាវឲ្យដាក់ទណ្ឌកម្មជនល្មើស ជាមួយនឹងការស្លាប់។ ការសម្រេចចិត្តរបស់ Mortada សង្កត់ធ្ងន់ថា ខ្សែភាពយន្តនេះត្រូវបានរកឃើញថា «លើកកម្ពស់ការស្រឡាញ់ភេទដូចគ្នា និងការផ្លាស់ប្តូរផ្លូវភេទ» និង «ផ្ទុយពីតម្លៃនៃជំនឿ និងសីលធម៌» ដោយកាត់បន្ថយសារៈសំខាន់នៃសហគមន៍គ្រួសារ។

គួរជម្រាបថា ប្រទេសគុយវ៉ែត ក៏បានដើរតាមគន្លងរបស់ប្រទេសលីបង់ដែរ ដោយនិយាយថា ខ្លួនបានហាមឃាត់ខ្សែភាពយន្ត «Barbie» និងភាពយន្តរន្ធត់ «Talk to Me» ដើម្បីការពារ «សីលធម៌សាធារណៈ និងប្រពៃណីសង្គម»។ ទោះយ៉ាងណាភាពយន្ត «Barbie» ត្រូវបានចាក់បញ្ចាំងធម្មតានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: