ព័ត៌មានអន្តរជាតិ

Telegram បានដាក់ដំណើរការមុខងារ Stories សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា នៅក្នុងឱកាសខួបកំណើត ១០ ឆ្នាំរបស់ខ្លួន

BY
Khmerpress
August 15, 2023
Telegram បានដាក់ដំណើរការមុខងារ Stories សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា នៅក្នុងឱកាសខួបកំណើត ១០ ឆ្នាំរបស់ខ្លួន

Telegram Stories ឥឡូវនេះ គឺអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ក្រោយមុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីខែមុន សម្រាប់អតិថិជន Telegram Premium។ មុខងារថ្មីនេះមិនខុសពី Facebook Messenger ប៉ុន្មានទេ ប៉ុន្តែវាអាចប្ដូរតាមចិត្តបានច្រើនជាង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងយ៉ាងលម្អិត ចាប់តាំងពីការកំណត់អ្នកដែលអាចឃើញការបង្ហោះ រហូតដល់រយៈពេលដែលអាចមើលឃើញការបង្ហោះមុនពេលវាបាត់ទៅវិញ។ Telegram បានការដាក់ដំណើរមុនងារនេះ នៅក្នុងឱកាសថ្ងៃខួបកំណើត ១០ ឆ្នាំរបស់ខ្លួន ហើយបានពិពណ៌នាវាថាជា «លក្ខណៈពិសេសដែលត្រូវបានស្នើសុំច្រើនបំផុត» នៅក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

ការគ្រប់គ្រងឯកជនភាពរបស់ Telegram Stories មានភាពលម្អិតជាង Facebook Messenger រួមមាន៖ ជម្រើសលទ្ធភាពមើលឃើញសម្រាប់ everyone, all contacts, selected contacts ឬ close friends។ អ្នកប្រើប្រាស់ក៏អាចលាក់ការបង្ហោះរបស់ពួកគេពី contacts ណាមួយ ខណៈដែលអ្នកប្រើប្រាស់ Premium មានតែមខ្ពស់ជាងអ្នកប្រើប្រាស់ធម្មតា ដោយសារមុខងារកំណត់រយៈពេលដែល Stories ឬខ្លឹមសាររបស់ពួកគេ អាចមើលឃើញទៅបានប៉ុន្មានម៉ោងក្នុងចន្លោះពី ៦, ១២, ២៤ និង ៤៨ ម៉ោង ក៏ដូចជាមុខងារសំខាន់ៗមួយចំនួនទៀត។ វាក៏គាំទ្រមុខងារកាមេរ៉ាភ្លោះដូច BeReal ដែលអនុញ្ញាតឱ្យអ្នកចែករំលែករូបថត ឬវីដេអូក្នុងពេលដំណាលគ្នា ដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញាខាងមុខ និងខាងក្រោយនៅលើទូរស័ព្ទ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: