ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងផ្តល់សិទ្ធឲ្យគ្រូអាចដកហូតទូរស័ព្ទពីសិស្ស ឬដកសិស្សមិនខំរៀនចេញពីថ្នាក់បានដើម្បីកុំឲ្យរំខានដល់សិស្សផ្សេងទៀត

BY
Khmerpress
August 18, 2023
កូរ៉េខាងត្បូងផ្តល់សិទ្ធឲ្យគ្រូអាចដកហូតទូរស័ព្ទពីសិស្ស ឬដកសិស្សមិនខំរៀនចេញពីថ្នាក់បានដើម្បីកុំឲ្យរំខានដល់សិស្សផ្សេងទៀត

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តគោលការណ៍ផ្តល់សិទ្ធឲ្យគ្រូបង្រៀនអាចធ្វើការរឹបអូសទូរស័ព្ទដៃពីកូនសិស្ស និងមានសិទ្ធដកកូនសិស្សចេញពីថ្នាក់រៀនបានក្នុងករណីសិស្សទាំងនោះមិនខិតខំរៀននិងបង្កការរំខានដល់សិស្សផ្សេងទៀត។ តាមគម្រោងគឺគោលការណ៍ផ្តល់សិទ្ធពិសេសដល់គ្រូបង្រៀនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃខែក្រោយតទៅ និងអនុវត្តនៅចំពោះថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។

បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគោលការណ៍ខាងលើនេះគ្រូបន្ទុកថ្នាក់ក៏មានសិទ្ធអាចរាយការណ៍អំពីបញ្ហាសិស្សទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាលាផងដែរ ក្នុងករណីដែលកូនសិស្សនៅតែមិនព្រមស្តាប់ឬធ្វើតាមការណែនាំរបស់គ្រូក្នុងអំឡុងពេលនៅក្នុងថ្នាក់រៀន។ ចំពោះករណីនេះត្រូវបានចាត់ទុកជា ជាករណីធ្ងន់ធ្ងរដែលខាងសាលានឹងចាត់វិធានការតឹងរឹងមួយចំនួនបន្ថែមទៀតទៅកាន់ក្រុមកូនសិស្សទាំងនោះ ឬអាចឈានដល់ការព្យួរការសិក្សារបស់ពួកគេតែម្តង៕ ​ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: