ព័ត៌មានជាតិ

តុលាការសម្រេចឱ្យឃុំខ្លួនបុរសបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន

BY
Khmerpress
August 19, 2023
តុលាការសម្រេចឱ្យឃុំខ្លួនបុរសបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញដីកាបបង្គាប់ឱ្យខ្លួនបុរសបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយ ពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន។

តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែ ឃីម ហៅ វ័នឌី អាយុ៤៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ»។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បុរសអ្នកបើកកង់បីរូបនេះ បានជិះបញ្ច្រាស់ទិស ហើយថែមទាំងទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដទៀតផងដែរ។

ក្រោយកើតហេតុ ដោយទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: