ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរពេទ្យ ប៊ីធនកម្ពុជា ព្រោះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពតាមកិច្ចសន្យា

BY
Khmerpress
August 21, 2023
ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរពេទ្យ ប៊ីធនកម្ពុជា ព្រោះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពតាមកិច្ចសន្យា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការសម្រេចបិទ​មន្ទីរពេទ្យ ប៊ីធនកម្ពុជា ព្រោះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពតាមកិច្ចសន្យា។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ការសម្រេចបិទ​​ដោយមូលហេតុ មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេសមិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤អនក្រ.បក ស្តីពីបែបបទ និងល័ក្ខខ័ណ្ឌនការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មីព របស់ក្រសួងសុខាភិបាល ដោយមន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣»

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល៖

ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: