ព័ត៌មានជាតិ

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

BY
Khmerpress
August 22, 2023
TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រាស់បង្គាប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ដ្រី»។ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: