ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ គាប់ជួនខ្លាំងណាស់ កម្ពុជា និងថៃ ទទួលបាន នាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ, សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទសទាំងពីរ

BY
Khmerpress
August 23, 2023
សម្តេចតេជោ ហ៊ុន សែន៖ គាប់ជួនខ្លាំងណាស់ កម្ពុជា និងថៃ ទទួលបាន នាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ, សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទសទាំងពីរ

(ភ្នំពេញ)៖ ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃនេះ គាប់ជួនខ្លាំងណាស់ ដែលកម្ពុជា និងថៃ ទទួលបាន នាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ។ សម្តេចសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទសទាំងពីរ។

តាមរយៈបណ្តាញសង្គម នាល្ងាចថ្ងៃទី២២ ខែសីហាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។

ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត»

«Today is a beautiful day as two neighboring monarchies (Cambodia and Thailand) receive a new prime minister on the same day. Although I will step down as prime minister of Cambodia, effective from today, I would like to send a congratulatory message to His Excellency Srettha Thavisin, who has been elected by the National Assembly as the new prime minister of Thailand.

I hope the two new prime ministers will work together to further boost cooperation between the two countries».

សូមបញ្ជាក់ថា សភាថៃ នៅល្ងាចថ្ងៃទី២២ ខែសីហានេះ បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។

សភាថៃបានកោះប្រជុំសាជាថ្មី​នេះ ធ្វើឡើងចំពេល នៃការវិលត្រឡប់ចូលស្រុកថៃវិញ របស់លោក ថាក់ស៊ីន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: