ព័ត៌មានជាតិ

ព្រឹកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញពីប្រតិបត្តិការចាប់ក្រុមឧក្រិដ្ឋជន រំដោះអ្នកទោសនៅខេត្តសៀមរាប ខណៈអ្នកទោសរត់គេចត្រូវបានចាប់ខ្លួនមកវិញ

BY
Khmerpress
August 23, 2023
ព្រឹកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញពីប្រតិបត្តិការចាប់ក្រុមឧក្រិដ្ឋជន រំដោះអ្នកទោសនៅខេត្តសៀមរាប ខណៈអ្នកទោសរត់គេចត្រូវបានចាប់ខ្លួនមកវិញ

(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនដែលចាប់ខ្លួនបាន ពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង និងអង្គភាពជំនាញផ្សេងទៀត បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន ដែលពាក់ព័ន្ធករណីនេះ។ សរុបតុល្យការចុងក្រោយនេះ ឧក្រិដ្ឋជនចំនួន១១នាក់ហើយ រួមទាំងអ្នកទោសដែលត្រូវរំដោះនោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញដែរ។

សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាប្រមាណ ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: