ព័ត៌មានជាតិ

កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាវាយកូនបាល់អាយុក្រោម១៤ឆ្នាំ ITF Asian លើកដំបូង នាខែក្រោយនេះ

BY
Khmerpress
August 25, 2023
កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាវាយកូនបាល់អាយុក្រោម១៤ឆ្នាំ ITF Asian លើកដំបូង នាខែក្រោយនេះ

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ។

សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាពក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ លើពីរវិញ្ញាសា គឺវិញ្ញាវាយគូ និងវាយឯកត្តជន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: