PR

លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្តនៃភាពរីករាយពេលញ៉ាំអាហារ ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន

BY
Liny Chan
August 28, 2023
លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្តនៃភាពរីករាយពេលញ៉ាំអាហារ ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន

តាមដានសាច់រឿងរបស់ វីន ក្នុងវីដេអូបែបមនោសញ្ចេតនាដំបូងរបស់ Coca-Cola™ ដែលបង្ហាញពីពេលវេលាជួបជុំគ្រួសារដ៏សែនកក់ក្តៅ

ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 – ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន  បានចេញផ្សាយសាច់រឿង អនឡាញបែប មនោសញ្ចេតនាដ៏ពិសេសមួយ ដែល ជា ផ្នែកនៃ យុទ្ធនាការ “រូបមន្តនៃភាពរីករាយ”-“Recipe for Magic” ។ អ្នកទស្សនាអាចតាមមើលសាច់រឿងនេះ នៅលើឆានែលផ្លូវការរបស់ Coca-Cola និងនៅលើ Instagramរបស់លោក វីន។ សាច់រឿងនេះបង្កប់អត្ថន័យនៃ សុភមង្គល និងភាពរីករាយនៃការជួបជុំញ៉ាំអាហារជាមួយមនុស្សជាទីស្រឡាញ់ និងជាមួយនឹងរសជាតិបង្កើតភាពស្រស់ស្រាយនៃភេសជ្ជៈ កូកា-កូឡា។


 
យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់កូកា-កូឡា ធ្វើឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសថៃ និងហ្វីលីពីន បន្ទាប់មកប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលគោលដៅនៃយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ “រូបមន្តនៃភាពរីករាយ” ជាយុទ្ធនាការ រំលឹកឡើងវិញនូវភាពស្និទ្ធស្នាល សុភមង្គល និងអារម្មណ៍ជាគ្រួសារនៃការញុំាអាហារជុំគ្នានៅតុបាយ ដូចទៅនឹងអ្វីដែល លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់កូកា-កូឡា បង្ហាញស្រាប់។
 
សាច់រឿងបែបមនោសញ្ចេតនានេះ បង្ហាញនូវសារសំខាន់នៃពេលវេលាញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នា ដែលជាពេលវេលាអនុញ្ញាតឱ្យគ្រប់គ្នាអាចសម្រាក បង្កើតភាពស្រស់ស្រាយ និងចែករំលែកក្តីស្រលាញ់ជាមួយគ្នា ដែលសូម្បីតែតារាដ៏ល្បីក្នុងតំបន់អាស៊ី ក៏ធ្វើរឿងនេះដែរ។ វីដេអូនេះចាប់យកសកម្មភាពរបស់ វីន ក្នុងការចម្អិនភីហ្សានៅផ្ទះដោយខ្លួនឯង ដោយរៀបរាប់តាំងពីការដើរផ្សារទិញគ្រឿងផ្សំ និងការសុំយោបល់ពីហ្វេនអំពីរបៀបចម្អិន រហូតដល់ពេលដែលគាត់ធ្វើឱ្យបងប្អូនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងរសជាតិភីហ្សាដែលជាស្នាដៃគាត់ផ្ទាល់ ពេលបានឃើញហើយទ្រាំមិនញ៉ាំមិនបាន។ សាច់រឿងនេះ បញ្ចប់ជាមួយនឹងការជួបជុំក្រុមគ្រួសារដ៏សែនរីករាយ និងស្និទ្ធស្នាល ពោលគឺនៅគ្រាដែលពួកគេញ៉ាំភីហ្សា និងកូកា-កូឡាជុំគ្នា ប្រកបដោយសំណើចក្អាកក្អាយ និងពោរពេញដោយសុភមង្គល។


 
លោក Baron Magtanong អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកទីផ្សារនៃម៉ាកផលិតផល កូកា-កូឡា បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់យើងមានគោលបំណងរក្សាពេលវេលាដ៏មានអត្ថន័យទាំងនោះឲ្យបានយូរ។ ជាមួយនឹងភាពកក់ក្តៅ និងសកម្មភាពប្រកបដោយថាមពលរបស់ វីន យើងសង្ឃឹមថា សាច់រឿងនេះ នឹងបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យស្វែងយល់ពី “រូបមន្តនៃភាពរីករាយ” ផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយទៅជាការចងចាំមួយដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន។
 
ពេលសម្រេចចិត្តថាតើនឹងធ្វើម្ហូបអ្វី លោក វីន មេតាវីន បានចែករំលែកថា លោករីករាយក្នុងការទទួលយកយោបល់ពីហ្វេនរបស់លោក។ លោក វីន បានរំឮកពីការចងចាំដ៏ល្អរបស់ខ្លួនជាមួយ កូកា-កូឡា និងភីហ្សា ដោយលោកបាននិយាយថា៖ «ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយបងប្អូនរបស់ខ្ញុំ ក្នុងនោះមានដូចជា ពេលមួយដែលខ្ញុំនិងបងប្អូនញុំា កូកា-កូឡា បណ្ដើរ អង្គុយចាំគេដឹកភីហ្សាមកឲ្យពួកខ្ញុំទាំងអន្ទះសារបណ្ដើរ។ ដូច្នេះ ពេលឈានមកដល់យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” ខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបង្កើតពេលវេលានៃសុភមង្គលផ្ទាល់ខ្លួនទាំងនោះជាមួយពួកគេឡើងវិញ។ ដោយមើលឃើញថា កូកា-កូឡា តែងតែជាផ្នែកមួយ ក្នុងឱកាសពិសេសៗជាច្រើនពេលជួបជុំគ្រសារ ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយ ខ្ញុំអាចនិយាយបានថា យុទ្ធនាការដ៏ពិសេសនេះ ពិតជាបានឆក់យកបេះដូងរបស់ខ្ញុំតែម្តង»។
 
វាជាការចងចាំដ៏ពិសេសមួយ ដែលលោក វីន មានឱកាសធ្វើការជាមួយបងប្អូនរបស់លោក និងចែករំលែកបទពិសោធន៍នៃការសម្តែងសាច់រឿង។ «នេះគឺជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ពេលដែលបងប្អូន របស់ខ្ញុំបានជួបជុំគ្នា ហើយរឹតតែពិសេសទៀតនោះ វាបានបង្កើតនូវពេលវេលាជួបជុំគ្រួសារដែលមិនអាចបំភ្លេចបាន និងមានតម្លៃមួយទៀតនៅក្នុងការចងចាំរបស់ខ្ញុំ សូមអរគុណដល់កូកា-កូឡា ដែលបានធ្វើឲ្យរឿងនេះកើតមានឡើង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក វីន។
 
យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” បង្កើតឡើងដោយផ្អែកទៅលើទស្សនវិជ្ជាសកលរបស់ម៉ាកផលិតផល កូកា-កូឡា ដែលមានឈ្មោះថា “ភាពរីករាយដ៏ពិតប្រាកដ – Real Magic” ដែលត្រូវបានជឿជាក់ថា មិនថាជាការទទួលទានអាហារប្រចាំថ្ងៃ ឬអាហារក្នុងឱកាសពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេបានទទួលទានអាហារជុំគ្នា៖ រូបមន្ដដែលពួកគេត្រូវការនោះ គឺការដាក់គ្រឿងផ្សំដែលត្រូវគ្នាដូចជា៖ មានគ្នា មានអាហារឆ្ងាញ់ និងមានកូកា-កូឡាត្រជាក់ៗ ឆ្ងាញ់ពិសា។
 
តាមដានសកម្មភាពនៃដំណើរដ៏រីករាយរបស់ វីន ជាមួយ កូកា-កូឡា រួមទាំងការអាប់ដេតព័ត៌មានថ្មីៗអំពីពេលវេលាដ៏រីករាយបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ឬចូលទៅកាន់គេហទំព័រ www.coca-cola.com

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង
 
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈចម្រុះ ដែលមានផលិតផលលក់នៅប្រមាណជាង ២០០ប្រទេស និងដែនដីនៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវភេសជ្ជៈចម្រុះប្រភេទដែលមានរសជាតិឆ្ងាញ់រួមមាន៖ ភេសជ្ជៈមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា និងតែ។ យើងកំពុងអភិវឌ្ឍជាបន្តបន្ទាប់នូវផលិតផល របស់យើង រួមមានដូចជា ការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈ និងការនាំមកជូនផលិតផលថ្មី ប្រកបដោយភាពច្នៃប្រឌិតទៅកាន់ ទីផ្សារជាដើម។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់មនុស្សគ្រប់រូបសហគមន៍ និងភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍ ការកែច្នៃសម្បក វេចខ្ចប់ ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយចីរភាព និងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូននៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។
 
រួមជាមួយនឹងដៃគូផលិតភេសជ្ជៈរបស់យើង ពួកយើងជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com និងអាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។
 
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖
 
Ms Sarah Wong
Manager, PR & Influence Social
Ogilvy Singapore
Email: sarah.wong@ogilvy.com
Mobile: +65 9337 8934
 
Ms Madeline Tan
Associate PR & Influence Social
Ogilvy Singapore
Email: madeline.tan@ogilvy.com
Mobile: +65 9757 4321
 
Samantha Sanchez
Regional Brand Comms, Digital, and Planning Lead
Coca-Cola ASEAN & South Pacific Operating Unit
Email: samsanchez@coca-cola.com
Mobile: +63 917 587 7226
Classified – Confidential

Share This Post: