សង្គម

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់ថា ជប៉ុននឹងមកសិក្សារកវិធីដាំផ្លែសារីនៅក្នុងតំបន់«រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ» ដើម្បីលក់ក្នុងតម្លៃថោកជូនប្រជាពលរដ្ឋកម្ពុជា

BY
Khmerpress
September 5, 2023
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់ថា ជប៉ុននឹងមកសិក្សារកវិធីដាំផ្លែសារីនៅក្នុងតំបន់«រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ» ដើម្បីលក់ក្នុងតម្លៃថោកជូនប្រជាពលរដ្ឋកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបញ្ជាក់ថា លោក HATANO នឹងនាំអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សារកវិធីដាំនៅក្នុងតំបន់ «រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ» ដើម្បីលក់ក្នុងតម្លៃថោកជូនប្រជាពលរដ្ឋកម្ពុជាយើង។

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់បែបនេះ ក្នុងជំនួបអាហារជាមួយលោក HATANO ដែលជាជនជាតិជប៉ុន។ បើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «លោក HATANO ជនជាតិ​ជប៉ុន គាត់បាននាំយកផ្លែសារី ២ផ្លែមកអោយខ្ញុំ ក្រោយពីបានចិតដាក់ចានយកមកភ្លក់រសជាតិរួចហើយ គាត់សួរថាតើអាចនាំយកមកលក់នៅកម្ពុជាបានដែឬអត់ទេ? ផ្លែសារី២ផ្លែនេះ មានតម្លៃ៧០ដុល្លារអាមេរិកនៅជប៉ុន ខ្ញុំមិនអាចឆ្លើយបានទេទុកសំនួរនេះអោយប្រិយមិត្តយើងជួយឆ្លើយផងចុះ។ »

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់បន្ថែមទៀតនៅក្នុងខមិន ដោយបានបញ្ជាក់ថា៖ «ជាការពិតគាត់និងនាំអ្នកបច្ចេកទេស មកកម្ពុជាយើងនៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ដើម្បីសិក្សារកវិធីដាំនៅក្នុងតំបន់ រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បីលក់ក្នុងតម្លៃថោកជូនប្រជាពលរដ្ឋកម្ពុជាយើង » ៕

ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Share This Post: