ព័ត៌មានអន្តរជាតិ

ប៉ូលិសចិត្តធម៌ម្នាក់កំពុងទទួលបានការគោរពយ៉ាងខ្លាំងនៅឥណ្ឌូនេស៊ី ក្រោយរូបគាត់បានយកនំខួបកំណើតទៅ surprises អ្នកទោសកំសត់ម្នាក់ដល់ក្នុងមន្ទីរឃុំឃាំង

BY
Khmerpress
September 9, 2023
ប៉ូលិសចិត្តធម៌ម្នាក់កំពុងទទួលបានការគោរពយ៉ាងខ្លាំងនៅឥណ្ឌូនេស៊ី ក្រោយរូបគាត់បានយកនំខួបកំណើតទៅ surprises អ្នកទោសកំសត់ម្នាក់ដល់ក្នុងមន្ទីរឃុំឃាំង

ឥណ្ឌូនេស៊ី៖ កំពូលប៉ូលិសចិត្តធម៌ម្នាក់កំពុងទទួលបានការចាប់អាមរ្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយរូបគាត់បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ្នកទោសកំពុងជាប់ក្នុងពន្ធនាគារម្នាក់នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកទោសរូបនោះ។ លោកប៉ូលិសចិត្តធម៌រូបនេះមានឈ្មោះថា Ferdinand Malambae ជាមនុស្សដែលចូលធ្វើអំពើល្អនៅក្នុងសង្គម ជាពិសេសនោះគឺជួយអ្នកដែលកំពុងជួបទុកលំបាក់ ខណៈអ្នកទោសដែលបានទទួលនូវអារម្មណ៍ភ្ញាក់ផ្អើលមិននឹកស្មាននោះមានឈ្មោះថា Boyok។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើតនោះលោកប៉ូលិស Ferdinand Malambae បានសម្តែងធ្វើជាទៅសួរនាំអ្នកទោស Boyok ថា៖ ខ្ញុំឮអ្នកទោសជាច្រើននិយាយថា​ ឯងបាននិយាយដើមខ្ញុំច្រើនណាស់ តើខ្ញុំបានធ្វើអ្វីខ្លះមិនល្អដាក់ឯងទៅ? ពេលនោះអ្នកទោស​Boyok បានប្រកែកថាមិនបាននិយាយអ្វីឡើយ តែលោកប៉ូលិសបានសម្តែងធ្វើជាខឹងខ្លាំងឡើងៗ និងបញ្ជាឲ្យអ្នកទោសរូបនោះត្រូវប្រាប់ពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់គេដោយឲ្យនិយាយខ្លាំងៗ។ បន្តិចក្រោយមកនៅពេលដែលអ្នកទោស Boyok កំពុងតែភ័យព្រោះខ្លាចទទួលរងនូវការពិន័យនោះ ស្រាប់តែលោកប៉ូលិស Ferdinand Malambae បានយកនំភីហ្សាមួយប្រអប់ដោយមានទាំងការដុតទៀនសម្រាប់ជាថ្ងៃខួបកំណើតផងទៅឲ្យអ្នកទោសរូបនោះដល់កន្លែងឃុំឃាំងដើម្បីឲ្យគេផ្លុំពន្លត់និងធ្វើការបួងសួងសុំសំណាងល្អ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: