ព័ត៌មានអន្តរជាតិ

លទ្ធផលធ្វើតេស្តបានបង្ហាញថា iPhone 15 Pro/ 15 Pro Max ជាស្មាតហ្វូនដែលសមត្ថភាពបន្ទះឈីបខ្លាំងជាងគេបំផុត

BY
Khmerpress
September 20, 2023
លទ្ធផលធ្វើតេស្តបានបង្ហាញថា iPhone 15 Pro/ 15 Pro Max ជាស្មាតហ្វូនដែលសមត្ថភាពបន្ទះឈីបខ្លាំងជាងគេបំផុត

(បរទេស)៖ តាមរយៈការធ្វើតេស្តសមត្ថភាពបន្ទះឈីប A17 Pro កាលពីពេលថ្មីៗនេះនៅលើគេហទំព័រ AnTuTu របស់ចិនបានធ្វើឱ្យ iPhone 15 Pro/ 15 Pro Max ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងជាងគេបំផុត នឹងទទួលបានលទ្ធផលខ្ពស់ទាំងកម្រិត CPU, GPU, MEM និង UX។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពី AnTuTu បានឱ្យដឹងថា ពិន្ទុសរុបរបស់បន្ទះឈីប A17 Pro ដែលបានដាក់ដំណើរការនៅក្នុង iPhone 15 Pro/ 15 Pro Max បានកើនឡើងដល់ ១,៦៤១,៨៨៣ ពិន្ទុ ដោយក្នុងនោះសមត្ថភាព CPU ទទួលបាន ៣៩២,៦៤៣ពិន្ទុ សមត្ថភាព GPU ទទួលបាន ៥៩៧,៧៣៤ពិន្ទុ សមត្ថភាព MEM ទទួលបាន ៣០៦,១៦៤ពិន្ទុ និង UX ទទួលបាន ៣៤៥,៣៤២ពិន្ទុ។

ក្រុមហ៊ុន Apple បានចេញរបាយការណ៍អះអាងថាបន្ទះឈីប A17 Pro ថ្មីរបស់ខ្លួនផ្តល់នូវសមត្ថភាពខ្លាំងជាងមុនរហូតដល់ទៅ ២០ភាគរយឯណោះបើធៀបនឹងកម្លាំងរបស់បន្ទះឈីប A16 Bionic ខណៈបន្ទះឈីបនេះកាលពីឆ្នាំមុនបានគ្រប់គ្រងពិន្ទុសរុបប្រមាណ ១,៧៥៤,៤៥៦ ពិន្ទុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: