ព័ត៌មានអន្តរជាតិ

ត្រកូល iPhone 15 ចាប់ផ្តើមចេញលក់ជាផ្លូវការហើយ

BY
Khmerpress
September 23, 2023
ត្រកូល iPhone 15 ចាប់ផ្តើមចេញលក់ជាផ្លូវការហើយ

(បរទេស)៖ បន្ទាប់ពី Apple បើកឱ្យ Pre-Order កាលពីសប្តាហ៍មុន ពេលនេះ iPhone 15 ទាំង៤ ម៉ូដែលចាប់ផ្តើមចេញលក់ជាផ្លូវការហើយដែលបានដាក់លក់នៅតាមហាង Apple នៅតាមបណ្តាប្រទេសនានារួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា អាល្លឺម៉ង់ ជប៉ុន និងចិនដែលជាទីផ្សារដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានGSMArena នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ជុំទីពីនៃការដាក់លក់ iPhone 15 នឹងទៅដល់នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះតទៅ ដែលមានសម្រាប់ទីផ្សារ ម៉ាកាវ ម៉ាឡេស៊ី និងវៀតណាម ចំណែកឯទីផ្សារផ្សេងទៀតនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃបន្តបន្ទាប់។

យ៉ាងណាមិញចំពោះតម្លៃដាក់លក់នៅលើទីផ្សារជុំទី១នេះ សម្រាប់ iPhone 15 នឹងមានចាប់ពី ៧៩៩ដុល្លារ, iPhone 15 Plus នឹងមានចាប់ពី ៨៩៩ដុល្លារ, iPhone 15 Pro នឹងមានចាប់ពី៩៩៩ដុល្លារ និង iPhone 15 Pro Max នឹងមានចាប់ពី ១,១៩៩ដុល្លារឡើងទៅ អាស្រ័យទៅតាមតម្លៃឡើងចុះនៃអត្រាប្តូរប្រាក់ រួមទាំងពន្ធតាមបណ្តាលប្រទេសនីមួយៗ។

គួរជម្រាបដែរថា iPhone 15 និង iPhone 15 Plus ត្រូវបានផ្តល់ជូនក្នុងទំហំផ្ទុក 128GB, 256GB និង 512GB ដែលចេញមកជាមួយនឹងជម្រើស ៥ពណ៌រួមមាន ពណ៌ផ្កាឈូក លឿង បៃតង ខៀវ និងខ្មៅ។ ចំណែកឯ iPhone 15 Pro និង iPhone 15 Pro Max វិញនឹងផ្តល់ជូនទំហំផ្ទុក 256GB, 512GB និង 1TB រួមជាមួយជម្រើសពណ៌ black titanium, white titanium, blue titanium, and natural titanium finishes៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: