ព័ត៌មានអន្តរជាតិ

បុគ្គលិក Apple ត្រៀមធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះ

BY
Khmerpress
September 23, 2023
បុគ្គលិក Apple ត្រៀមធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះ

(បរទេស)៖ សហជីពក្រុមហ៊ុន Apple ប្រចាំប្រទេសបារាំងកំពុងអំពាវនាវឱ្យបុគ្គលិក Apple ទាំងអស់ធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះស្របពេលជាមួយនឹងការចេញលក់ iPhone 15។ ការធ្វើកូដកម្មនេះគឺទាមទារឱ្យ Apple ដំឡើងប្រាក់ខែដល់បុគ្គលិកចំនួន ៧ភាគរយ ខណៈបច្ចុប្បន្ននេះមានត្រឹមតែ ៤.៥ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការអំពាវនាវឱ្យធ្វើកូដកម្មនេះត្រូវបានផ្តួចផ្តើមដោយសហជីពដំណាងបុគ្គលិកមកពីក្រុមធំៗចំនួន ៤រួមមាន CGT, Unsa, CFDT និង Cidere-CFTC ដែលបានស្នើសុំការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកចំនួន ៧ភាគរយក្រោមហេតុផលទូទាត់សងសម្រាប់អតិផរណា និងបញ្ចប់ការបង្កកការជួលរយៈពេលជាច្រើនខែ។

យ៉ាងណាមិញជុំវិញមុនពេលឈានដល់ការអំពាវនាវឱ្យធ្វើកូដកម្មនេះ សហជីពដំណាងបុគ្គលិកទាំង ៤ក្រុមរបស់ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនធ្លាប់បានដាក់ដំណើររួចទៅហើយ តែ Apple ហាក់មិនអើពើអំពីការទាមទារ និងកង្វល់ស្របច្បាប់របស់ពួកគេនោះទេ ដូច្នេះការសម្រេចចិត្តចុងក្រោយនឹងធ្វើកូដកម្មតែម្តង។ កូដកម្មនេះនឹងចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនៅ Opera Garnier នៅជិតហាងដ៏ធំបំផុតរបស់ Apple ក្នុងទីក្រុងប៉ារីស និងហាងចំនួន ២០ផ្សេងទៀតដែលមានក្នុងប្រទេសបារាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: