PR

ព្រឹត្តិការណ៍កក្រើក ផ្អើលពេញមួយផ្ទៃប្រទេស “GANZBERG ពួកម៉ាកល្អអូសឡានឈ្នះឡាន”

BY
Liny Chan
September 26, 2023
ព្រឹត្តិការណ៍កក្រើក ផ្អើលពេញមួយផ្ទៃប្រទេស “GANZBERG ពួកម៉ាកល្អអូសឡានឈ្នះឡាន”

កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2023 GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមិនធ្លាប់នៅក្នុងស្រុកខ្មែរ ដែលមានអ្នកចុះឈ្មោះនឹងអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ មកពីគ្រប់ទិសទីទូរទាំងប្រទេស នោះគឺកម្មវិធី “GANZBERG ពួកម៉ាកល្អ អូសឡានឈ្នះឡាន” នៅមុខសាលមហោស្រពកោះពេជ្រ។ ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់ សិល្បៈករ តារាកំប្លែង កីឡាករគុណខ្មែរ និង កីឡាករគ្រប់វិស័យ យ៉ាងច្រើនកុះករផងដែរ។
 


 
ជាពិសេសព្រឹត្តិការណ៍នេះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV និង តាមរយៈសារព័ត៌មានជាង 40 ស្ថាប័នមកពីគ្រប់ទិសទី ដោយទទួលបានការគាំទ្រទាក់ទាញអ្នកទស្សនាលើបណ្ដាញសង្គមយ៉ាងច្រើនកុះកររហូតដល់ជាង 100 លានដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។


 
គួរបញ្ជាក់ផងដែរសម្រាប់មហាព្រឹត្តិកាណ៍នេះ ជ័យលាភីលេខ 1 បានទៅលើក្រុមលេខរៀងទី 142 ដោយទទួលបានរថយន្ត Pick Up សេរីថ្មី 2023 មួយគ្រឿង ជ័យលាភីលេខ 2 បានទៅលើក្រុមលេខរៀងទី 485 ដោយទទួលបានរង្វាន់ម៉ូតូធំចំនួន 3 គ្រឿង និង ជ័យលាភីលេខ 3 បានទៅលើក្រុមលេខរៀងទី 251 ដោយទទួលបានលុយសុទ្ធចំនួន 3,000 ដុល្លារ។

 


 
GANZBERG ផលលិតដោយអ្នកជំនាញ់អាល្លឺម៉ង ឈ្ងុយឆ្ងាញ់កំរិតពិភពលោក សូមពិសារដោយការទទួលខុសត្រូវ។

Share This Post: