សង្គម

ជនជាតិចិនម្នាក់ បានសរសេរក្នុងប្រព័ន្ធ Red Book លើកឡើងថា កម្ពុជាមិនដូចគេផ្សាយនៅក្នុងខ្សែរភាពយន្តទេ ថែមទាំងសរសើរប្រជាជនកម្ពុជារួសរាយរាក់ទាក់ និងសុវត្ថិភាពទៀតផង

BY
Khmerpress
October 6, 2023
ជនជាតិចិនម្នាក់ បានសរសេរក្នុងប្រព័ន្ធ Red Book លើកឡើងថា កម្ពុជាមិនដូចគេផ្សាយនៅក្នុងខ្សែរភាពយន្តទេ ថែមទាំងសរសើរប្រជាជនកម្ពុជារួសរាយរាក់ទាក់ និងសុវត្ថិភាពទៀតផង

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Khek Khemrath បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយល្បីរបស់ចិន លើកឡើងពីប្រទេសកម្ពុជា ថា មិនដូចជានៅក្នុងខ្សែរភាពយន្តនោះទេ ហើយថែមទាំងសរសើរប្រជាជនកម្ពុជា រួសរាយរាក់ទាក់ និងមានសុវត្ថិភាពទៀតផង។

តាមរយៈការបង្ហោះនោះ ម្ចាស់គណនីហ្វេសប៊ុក Khek Khemrath បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « មានជនជាតិចិនម្នាក់ បានសរសេរក្នុងប្រព័ន្ធ Red Book ដែលជាSocial Media ល្បីរបស់ចិនដូចគ្នានឹង FB ដែរ ដោយលើកឡើងថា កម្ពុជាមិនដូចគេផ្សព្វផ្សាយទេ ហើយក៏មិនដូចក្នុងខ្សែរភាពយន្តដែរ។ មុនឈានជើងមក គាត់ពិតជាបារម្ភណាស់ តែមកដល់កម្ពុជាបែរ ជាប្រទេសដែលមានសុវត្ថិភាព ថែមទាំងសរសើរប្រជាជនកម្ពុជារួសរាយរាក់ទាក់។ មានជនជាតិចិនជាច្រើនចូល comment ថាចង់មកកំសាន្តដែរ ។ ខ្ញុំបានប្រើ Google translate ពីភាសាចិន មកជាភាសាអង់គ្លេសតាមសំណេរដែលគាត់បានសរសេរជាច្រើន។ ខ្ញុំបកប្រែខ្លះៗប៉ុណ្ណោះ។»

ម្ចាស់គណនីខាងលើ បានគូសបញ្ជាក់ថា «Red Book “ សៀវភៅក្រហម” ជាប្រព័ន្ធSocial Media ផ្លូវការមួយរបស់ប្រទេសចិន ដែលមានប្រជាជនចិនរាប់សិបលាននាក់ប្រើ ។ ខ្ញុំបានប្រើ Red Book ដោយសារតែអ្នកវិនិយោគជាច្រើនដែលជាដៃគូររបស់ខ្ញុំបានណែនាំ ។ ចង់ផ្សាយពីកម្ពុជាទៅប្រជាជនចិន គួរជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយអោយចំទិសដៅ ។» បន្ទាប់ពីការបង្ហោះរបស់ម្ចាស់គណនីខាងលើរួម ឃើញថាមានមនុស្សជាច្រើន បានចូលទៅខមិនឱ្យរូបបេះដូង និងបាននិយាយថា «សង្ឃឹមថានឹងមានភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា​​កាន់តែច្រើន» ៕

៕ ប្រភព៖ Khek Khemrath

Share This Post: