PR

GANZBERG នាំគុនខ្មែរឆ្លងទ្វីប និងផ្ដល់កាដូយក្ស 1 គ្រឿង

BY
Liny Chan
October 24, 2023
GANZBERG នាំគុនខ្មែរឆ្លងទ្វីប និងផ្ដល់កាដូយក្ស 1 គ្រឿង

ក្រុមហ៊ុន GANZBERG បានបោះជំហ៊ានជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ជាមួយគុនខ្មែរ ដោយបានសហការ ក្នុងនាមជាអ្នកឧបត្ថម្ភធំ រៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការប្រកួតគុនខ្មែរ ដែលធ្វើឡើងនៅលើទឹកដី ប្រទេស អូស្ត្រាលី នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងនោះ កាន់តែពិសេសពុំធ្លាប់មាន និងជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់គុនខ្មែរ ក្រុមហ៊ុន GANZBERG បានផ្តល់ជូនកាដូយក្សឡាន 1 គ្រឿង  លើកស្ទួយវិស័យគុនខ្មែរគឺឡាន Pick Up BT-50 ខ្លាញ់គោ ស៊េរីឆ្នាំ២០២៣ សម្រាប់កីឡាករឆ្នើមបីរូប រួមមាន ពេជ្រ សម្បត្តិ, លន បញ្ញា និង អេ អាំម៉ារីន ភូថង។ ចំណែកលក្ខខណ្ឌ ដណ្តើមឡាន នឹងប្រកាសនៅលើទឹកដីអូស្រ្តាលី។

សូមបញ្ជាក់ថា ស្ថាប័ន គុនខ្មែរ Super Fight បានសហការជាមួយ Best of Best រៀបចំ ព្រឹត្តិការណ៍ការប្រកួតគុនខ្មែរ នៅ ប្រទេសអូស្រ្តាលី និងនាំកីឡាករជួរមុខចំនួន៥រូប ចូលរួមតតាំងជាមួយជើងខ្លាំងបរទេសនៅលើទឹកដីអូស្រ្តាលី ក្នុងនោះដែលបេក្ខភាពកីឡាករ រួមមាន ក្របីព្រៃស្នែងដែក ពេជ្រ សម្បត្តិ តតាំងអ្នកប្រយុទ្ធថៃ  ម្ចាស់ខ្សែក្រវ៉ាត់ពហុស្ថាប័ន Tum Kitti Patkam ដណ្ដើមខ្សែក្រវាត់ ៦០គ.ក្រ, អ្នកលេងជង្គុងពិឃាដ អេ អាំម៉ារីន ភូថង ឆ្លងដែនប៉ះ ម្ចាស់ខ្សែក្រវ៉ាត់ស្ថាប័ន Rise  Clinton Corke  ប្រជែងខ្សែក្រវាត់ ទម្ងន់ ៦៦គ.ក្រ, រន្ទះជើងឥតស្រមោល លន បញ្ញា ឆ្លងទ្វិបល្បងមហិទ្ធិឬទ្ធិ ជាមួយអ្នកលេងជើងឆ្វេងព្យុះសមុទ្រ Cian Lougheed ដណ្ដើមខ្សែក្រវាត់ ៦៥គ.ក្រ ដោយឡែកដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ ណាត់ជួបជើងខ្លាំងម្ចាស់ផ្ទះ អូស្ត្រាលី Moo Do ឯអ្នកលេងក្បាច់ជំនាន់ថ្មី គឿម សុវណ្ណគីម ទទួលឱកាសលើកដំបូង តទល់នឹងអ្នកចម្បាំង កងគូរ៉ូ Fahed Haidar។

តើនរណាជាជើងឯកខ្សែក្រវាត់៣ប្រភេទទម្ងន់ និងម្ចាស់កាដូយក្សឡាន Pick Up ពីក្រុមហ៊ុន Ganzberg ?

ការប្រកួតធ្វើឡើង នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាល MALVERN TOWN HALL ទីក្រុងមែលបន និងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV និងលើទំព័រហ្វេសប៊ុក GANZBERG Beer HAHA SUPER FIGHT&Gym និង Page គុនខ្មែរ ជាច្រើន ចាប់ពីម៉ោង 11៖00 ព្រឹក តទៅ ផ្សាយផ្ទាល់ពីប្រទេសអូស្ត្រាលី។

Share This Post: