ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅកាន់កាសែត The Guardian និងប្តេជ្ញាការពារអតិថិជននៅកម្ពុជា

BY
Khmerpress
November 1, 2023
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅកាន់កាសែត The Guardian និងប្តេជ្ញាការពារអតិថិជននៅកម្ពុជា

(ភ្នំពេញ)៖ យោងអត្ថបទចេញផ្សាយដោយកាសែត The Guardian នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដែលមានចំណងជើងបកប្រែជាភាសាខ្មែរថា «ខ្ញុំខ្លាចថាខ្ញុំអាចនឹងសម្លាប់ខ្លួនដូចជាប្តីរបស់ខ្ញុំ»៖ ការរំលេចនូវក្រុមហ៊ុនផ្តល់កម្ចី បន្ទាប់ពីជនជាតិដើមភាគតិច ធ្វើអត្តឃាត។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ និងផ្តល់ព័ត៌មានបន្ថែមជូនសាធារណជនដូចខាងក្រោម៖

មុនពេលអត្ថបទនេះបានចេញផ្សាយ អ្នកសារព័ត៌មាន The Guardian បានទំនាក់ទនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលត្រូវបានលើកឡើងនៅក្នុងអត្ថបទ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបជាមួយអ្នកសារព័ត៌មាន The Guardian និងបានផ្តល់អង្គហេតុព្រមទាំងព័ត៌មានពាក់ព័ន្ធ ផ្អែកតាមការស៊ើបអង្កេតការផ្ទៃក្នុង របស់គ្រឹះស្ថានជាប់ពាក់ព័ន្ធ។

លទ្ធផលបានបង្ហាញថា គឺមិនរកឃើញភស្តុតាងណាមួយ បានបញ្ជាក់ថា៖ ១. មានការគៀបសង្កត់ ឬអសីលធម៌ពីសំណាក់គ្រឹះស្ថាន ឬបុគ្គលិករបស់ខ្លួនឡើយ និង ទី២. មានការជាប់ពាក់ព័ន្ធគ្នា រវាងការធ្វើអត្តឃាត និងកម្ចីរបស់គ្រឹះស្ថាននោះទេ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តតាមដានសមាជិករបស់ខ្លួន ដើម្បីធានាបាននូវការអនុវត្តដែលល្អ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនអត់ឱនចំពោះការអនុវត្តផ្តល់កម្ចី ដែលគ្មានវិន័យឥណទាន និងតាមដានរាល់ការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមយកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារអតិថិជននៅកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: