ព័ត៌មានជាតិ

កីឡាករប្រដាល់ដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា បង្ហាញក្តីរំភើបពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យជួបសម្តែងការគួរសម

BY
Khmerpress
November 2, 2023
កីឡាករប្រដាល់ដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា បង្ហាញក្តីរំភើបពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ​កម្ពុជា នឹងអនុញ្ញាតឱ្យស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ លីឌុច ចូលជួបសម្តែងការគួរសម។

ជាមួយការទទួលបានឱកាសជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, កីឡាករប្រដាល់ ដាវ លីដុច បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពជាខ្លាំងជាមួយឱកាសដ៏កម្រ និងជាកិត្តិយស​មួយ​សម្រាប់រូបគេ។

លោក ដាវ លីឌុច បានបង្ហោះសារលើហ្វេសប៊ុកជាខេមរភាសាយ៉ាងដូច្នេះថា «ខ្ញុំពិតជាមាន​កិត្តិយស​ណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែល​សម្តេចចាប់​អារម្មណ៍លើក្បាច់គុនបុរាណមីយ៉ាន់ម៉ា-កម្ពុជា។ ព្រំ សំណាង និងខ្ញុំសន្យាថា នឹងបង្ហាញផ្ទាំងទស្ស​នីយ​ភាព​ដ៏អស្ចារ្យដល់ពិភពលោក!»

សូមបញ្ជាក់ថា លោក ដាវ លីដុច បានធ្វើដំណើរមកដល់កម្ពុជាហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រកួតជាមួយ​កីឡាប្រដាល់ខ្មែរ ព្រំ សំណាង នៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: