ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ជូនអគ្គស្នងការរងនគរបាលជាតិ ចំនួន៤រូប

BY
Khmerpress
November 2, 2023
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ជូនអគ្គស្នងការរងនគរបាលជាតិ ចំនួន៤រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ជូនអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អគ្គស្នងការរងនគរបាលជាតិ ទាំង៤រូបនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី
*ទី២៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ
*ទី៣៖ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ។

ព្រះរាជក្រឹត្យដដែល នេះក៏បានតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូននាយនគរបាលម្នាក់ទៀតផងដែរ ឈ្មោះ ឧត្តមសេនីយ៍ត្រី យ៉ាំ ស៉ីងម៉ៅ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: