ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុប និងជំរុញខិតខំប្រឹងដើម្បីទទួលបាននិទ្ទេសល្អ

BY
Nisaiy KP
November 5, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុប និងជំរុញខិតខំប្រឹងដើម្បីទទួលបាននិទ្ទេសល្អ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែ​វិច្ឆិកានេះ បានផ្ញើសារជូនពរដល់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ (បាក់ឌុប) និងជំរុញខិតខំប្រឹង ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារដូច្នេះថា «ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាសម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣»។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: