PR

GANZBERG នាំគុនខ្មែរ រង្គើពិភពលោក

BY
Liny Chan
November 5, 2023
GANZBERG នាំគុនខ្មែរ រង្គើពិភពលោក

តោះៗ..! ស្រែកហ៊ោរដល់កីឡាករគុនខ្មែរយើង ឈ្នះកាដូយក្សពី GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កំរិតពិភពលោក
GANZBERG បានបោះជំហ៊ានជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ជាមួយគុនខ្មែរ ដោយបានសហការក្នុងនាមជាអ្នកឧបត្ថម្ភធំ រៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការប្រកួតគុនខ្មែរ ដែលធ្វើឡើងនៅលើទឹកដី ប្រទេស អូស្ត្រាលី ហើយនៅថ្ងៃនេះ យើងរកឃើញម្ចាស់កាដូយក្សពី GANZBERG នោះគឺ អ្នកលេងជង្គង់ពិឃាដ អេ អាំម៉ារីន ភូថង ក្នុងនោះផងដែរ GANZBERG ក៏បានផ្តល់ជូនរង្វាន់ម៉ូតូ 1គ្រឿងដល់ កីឡាករ គុនខ្មែរ អ្នកលេងក្បាច់ជំនាន់ថ្មី គឿម សុវណ្ណគីម។

បញ្ជាក់៖ អេ អាំម៉ារីនភូថង បានយកឈ្នះ កីឡាករអូស្ដ្រាលី Clinton Corke ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៤ ដោយក្លាយជាម្ចាស់គ្រងខ្សែក្រវាត់ ជាពិសេសទទួលបាននៅកាដូយក្សរថយន្តថ្មីខ្លាញ់គោតម្លៃជិត ៤មុឺនដុល្លារពីក្រុមហ៊ុន GANZBERG។

ចំណែកឯកីឡាករគុនខ្មែរ ម៉ឺន មេឃា ឈ្នះពិន្ទុឯកច្ឆន្ទ 3-0 ដណ្តើមខ្សែក្រវាត់ពិភពគុនខ្មែរ គូប្រកួតមិត្តភាពអន្ដរជាតិវិញ កីឡាករគុនខ្មែរ គឿម សុវណ្ណគីម យកឈ្នះកីឡាករអូស្ដ្រាលី Fahed Haidar ដោយពិន្ទុ សោកស្ដាយដល់កីឡាករ ពេជ្រ សម្បត្តិ ចាញ់កីឡាករថៃ Tum Kitti Patkam ដោយពិន្ទុ ។

ហើយនេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយដែលបងប្អូនគុនខ្មែរយើងនាំគ្នាទស្សនារហូតដល់ជិត ៤លាន់នាក់ នឹងស្រែកហ៊ោលើកទឹកចិត្តដល់កីឡាករគុនខ្មែរ យើងទទួលបានជ័យជំនះជូនប្រទេសជាតិ ។

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក! ស្រឡាញ់គុនខ្មែរ ស្រឡាញ់ GANZBERG!!

Share This Post: