PR

ធឿន ធារ៉ា ត្រូវតែហ្វឹកហាត់ឱ្យបានខ្លាំងដើម្បីខ្សែក្រវាត់គុនខ្មែរអន្តរជាតិ 8 man tournament និងកាដូយក្សពី GANZBERG

BY
Liny Chan
November 15, 2023
ធឿន ធារ៉ា ត្រូវតែហ្វឹកហាត់ឱ្យបានខ្លាំងដើម្បីខ្សែក្រវាត់គុនខ្មែរអន្តរជាតិ 8 man tournament និងកាដូយក្សពី GANZBERG

ភ្នំពេញ ៖ ក្រោយពីការប្រកាសនូវមហាព្រឹត្តិការណ៍ដ៏ប្លែកថ្មីមួយទៀតដែល GANZBERG សហការជាមួយស្ថានីយទូរទស្សន៍ថោនបង្កើតមហាព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP! ទាក់ទិនជាមួយនឹងការប្រកួត 8 Men Tournament ដែលមានកីឡាករជើងខ្លាំងមកពី 8ប្រទេស នឹងមកចូលរួមប្រកួតគុនខ្មែរក្នុងប្រភេទម្ងន់ 72គីឡូក្រាម នៅចុងខែវិច្ឆិកានេះ។


 
ដោយមានអ្នកគាំទ្រគុនខ្មែរមួយចំនួននៅមិនទាន់យល់អំពីច្បាប់ និងលក្ខន្តិកៈក្នុងការប្រកួតមួយនេះ «កីឡាករដែលនឹងត្រូវចូលរួមប្រកួតនាថ្ងៃនោះ ទាំងអស់មានចំនួ 8ប្រទេស រួមទាំងកម្ពុជាផងដែរ ហើយ 8ប្រទេស ឬ 8នាក់ហ្នឹង ត្រូវចាប់ឆ្នោតចូលពូល… ក្នុងមួយពូលមានកីឡាករ 4នាក់។ ហើយការប្រកួតមាន ៣ជុំ ហើយការប្រកួតជុំទី1 គឺកីឡាករ 8នាក់ ជម្រុះយកតែ 4នាក់ទេ អ្នកចាញ់គឺធ្លាក់។ ការប្រកួតនៅជុំទី2 គឺកីឡាករ 4នាក់ជម្រុះយកតែ 2នាក់ទេ (ចាញ់ធ្លាក់)។ ដោយឡែកការប្រកួតនៅជុំទី3 គឺជាការប្រកួតផ្តាច់ព្រ័ត្រ ដោយជ្រើសរើសយកលេខ1 និងលេខ2តែម្តង (អ្នកឈ្នះលេខ១, អ្នកចាញ់លេខ២)។
 
GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រគុនខ្មែរ សម្រាប់កម្មវិធីអន្តរជាតិ 8 Man Tournament!! GANZBERG នឹងផ្តល់កាដូយក្ស រថយន្ត Pick Up មួយគ្រឿង ដល់កីឡាករ ធឿន ធារ៉ា សំរាប់ទទួលជ័យជំនះ តំណាងអោយគុនខ្មែរ។ តែបើក្នុងករណីដែលកីឡាករបរទេសឈ្នះលេខ 1វិញ គឺទទួលបានតែប្រាក់រង្វាន់ជាលុយតែប៉ុណ្ណោះ។


 
បើតាមលោក Tommy Kim បានឱ្យដឹងថា «ការប្រកួត 8 Man នេះគឺមានជាយូរមកហើយ អាចថាគេរៀបចំហ្នឹងតាំងពី២០ឆ្នាំមុនមកម្ល៉េះ ដូចជានៅប្រទេសថៃ គេរៀបចំតាំង២០១៣មកម្ល្ល៉េះ ប្រទេសជប៉ុន សូម្បីតែអតីតស្តេចប្រដាល់ខ្មែរ អេភូថង ក៏ធ្លាប់បានចូលប្រកួតដែរ។ បើសិនជាគុនខ្មែរយើងមិនមានការរីកចំរើន ក៏ខាង IPCC មិនឱ្យរៀបចំការប្រកួតបែបនេះដែរ តែដោយសារឃើញកីឡាករគុនខ្មែរយើងមានការរីកចំរើនខ្លាំង ទើបខាង IPCC អនុញ្ញាតិឱ្យរៀបចំការប្រកួត 8 Man នេះឡើង។ ពេលវេលាបានមកដល់ហើយ សូមបងប្អូនអ្នកគាំទ្រគុនខ្មែរទាំងអស់ ជួយលើកស្ទួយ និងគាំទ្រកីឡាករគុនខ្មែរយើងឱ្យមានទឹកចិត្តប្រកួតឈ្នះ ហើយជាការតេស្តសមត្ថភាពកីឡាករយើងផងដែរ» ។
 
តោះបបួលពួកម៉ាកល្អ ពួកម៉ាកគុណភាព ស្រែកហ៊ោដល់កីឡាករគុនខ្មែរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីតាំងនៅដីឡូត៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានការផ្សាយផ្ទាល់ពីស្ថានីយ៌ទូរទស្សន៌ថោន Full HD TV  និង BeerGANZBERG វេលាម៉ោង ៨យប់ តទៅ!

ស្រលាញ់គុនខ្មែរ ស្រលាញ់ GANZBERG!
នាំមកជូនផ្តាច់មុខដោយ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក!

Share This Post: