PR

GANZBERG លេងឈុតធំ រៀបចំប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស ចែករង្វាន់យក្ស ហើយចាក់សាំងម៉ូតូហ្វ្រីទៀត អែមណាស់!

BY
Liny Chan
November 18, 2023
GANZBERG លេងឈុតធំ រៀបចំប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស ចែករង្វាន់យក្ស ហើយចាក់សាំងម៉ូតូហ្វ្រីទៀត អែមណាស់!

GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស ដើម្បីចូលរួមអបអរសាទរកម្មពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, ខេត្ត កណ្តាល, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តឧត្តរមានជ័យ ឥឡូវនេះបានមកដល់ខេត្តស្ទឹងត្រែងហើយ ។

មិនតែប៉ុណ្ណោះ ដោយអមជាមួយការចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋពីកម្មវិធី GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន ចិត្តល្អចាក់សាំងម៉ូតូហ្វ្រីពិតជាអែមណាស់ តែប៉ុណ្ណេះរួចថ្លៃសាំងជិះទៅមើល GANZBERG Premium Festival concert។ នៅថ្ងៃទី 18 និង 19 ខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខនេះ GANZBERG តន្ត្រីទេសចរណ៍ខ្នាតយក្ស Premium Festival ជាមួយកម្មពិធីរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលនឹងប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ផងដែរ លើសពីនេះ GANZBERG ក៏បានចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋ ចំនួនពីរថ្ងៃ គឺនៅស្រុកថាឡាបរិវ៉ាត់ និងក្នុងក្រុងស្ទឹងត្រែងជូបអមជាមួយកម្មពិធីរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលនឹងប្រារពពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ផងដែរ។

GANZBERG នៅតែបន្តបង្កើតសកម្មភាព សប្បាយៗជូនដល់ប្រជាពលរដ្ឋ ក្នុងនោះដែល GANZBERG ចូលរួមអបអរសាទរកម្មពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅតាមបណ្ដាខេត្តនានា ដែលមានមនុស្សរាប់លាននាក់ចូលរួមនៅតាមបណ្ដាខេត្តនីមួយៗ។ លើសពីនេះ GANZBERG មិនត្រឹមតែ រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ខ្នាតយក្ស អមជាមួយយុទ្ធនាការចាកសាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋ មកដល់ពេលនេះគឺជាង 20ម៉ឺនម៉ូតូហើយ។ តោះធីមពួកម៉ាកល្អ ធីមបងប្អូនល្អ ទៅចាក់សាំងហ្វ្រីពី GANZBERG ទៅមើលការប្រគំតន្រ្តីយក្ស GANZBERG PREMIUM FESTIVAL CONCERT ទាំងអស់គ្នាំ បន្ថែមពីនេះទៀត GANZBERG ក៏បានធ្វើកម្មពិធីប្រគល់រង្វាន់ជូនអតិថិជនកំពូលសំណាង តាមបណ្ដាខេត្តដែលបានរៀបរាប់ដូចខាងលើ សរុបទាំងអស់គឺរថយន្ត Pick up ខ្លាញ់គោ ចំនួន 5 គ្រឿង និងម៉ូតូ yamaha fz ចំនួន 20 គ្រឿង និងមិនទាន់អស់នៅឡើយទេ នៅមានច្រើនបន្ថែមទៀតឯណោះ។  

GANZBERG បានបន្ថែមរង្វាន់ជាច្រើនទៀតនៅក្រោមក្រវិលកំប៉ុងមានដូចជា រថយន្ត Pick up ខ្លាញ់គោ បន្ថែមរហូតដល់ទៅ 300 គ្រឿង ម៉ូតូធំ yamaha fz បានបន្ថែមរហូតដល់ទៅ 4000គ្រឿង រង្វាន់លុយសុទ្ធ 1000 ដុល្លាររាប់ពាន់រង្វាន់ និងរង្វាន់លុយដុល្លារជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។ GANZBERG ក៏បានបន្ថែមនៅរង្វាន់ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ផងដែរ ដែលរង្វាន់ទាំងនោះមានដូចជា សម្រាប់អតិថិជនដែលទិញស្រាបៀរ GANZBERG ចាប់ពីឈុត 100 កេសឡើងទៅគឺទទួលបានទូរទស្សន៍ LED មួយគ្រឿង សម្រាប់ 4000 គូដំបូងប៉ុណ្ណោះ និងរង្វាន់ចំណងដៃសម្រាប់ផ្សងសំណាង ជាប្រាក់សុទ្ធមានដូចជា 1000 ដុល្លារចំនួន 150 រង្វាន់ និង 22.222 ដុល្លារចំនួន 3 រង្វាន់ សរុបរង្វាន់ប្រាក់សុទ្ធទាំងអស់គឺជាងកន្លះលានដុល្លារឯណោះពិតជាច្រើនខ្លាំងមែនទែន។
GANZBERG ផឹកស្រួល ស្រួលផឹក ស្រលាញ់ពួកម៉ាកល្អ ញុំា GANZBERG!!!
សូមពិសារដោយការទទួលខុសត្រូវ។

Share This Post: