PR

GANZBERG ធ្វើអោយផ្អើលស្រុកខ្មែរទៀតហើយ!

BY
Liny Chan
November 20, 2023
GANZBERG ធ្វើអោយផ្អើលស្រុកខ្មែរទៀតហើយ!

ថ្មីៗនេះមានដំណឹងលេចឮថា GANZBERG ដែលជាក្រុមហ៊ុនតែងតែរៀបចំនូវព្រឹត្តិការណ៍ធំៗខ្នាតយក្ស លំដាប់ស្តង់ដារអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្លែកៗដែលមិនធ្លាប់មានដូចជា កម្មវិធីចែកមួកសុវត្ថិភាព ១ម៉ឺនមួក ចែកសំបុត្រឡានក្រុងចំនួន ១ម៉ឺនសំបុត្រជូនអ្នកទៅជួបជុំ កម្មវិធីពួកម៉ាកល្អ អូសឡានឈ្នះឡាន កម្មវិធី GANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី កម្មវិធីគុនខ្មែរឆ្លងទ្វីប ហើយអ្វីរឹតតែប្លែកនិងកាន់តែអស្ចារ្យថែមទៀតនោះ GANZBERG គ្រោងនិងរៀបចំព្រឹត្តិការណ៍ធំៗខ្នាតយក្ស ៣ទីតាំងដំណាលគ្នា ទីតាំងទី១ នៅមុខសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ទីតាំងទី២ ខេត្តកំពត និងទីតាំងទី៣ នៅខេត្តសៀមរាប ដែលប្រមូលផ្ដុំទៅដោយតារាកំពូលៗលំដាប់ថ្នាក់ជាតិមកពីគ្រប់ផលិតកម្ម ដើម្បីអបអរពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ បណ្តែរប្រទីបចំនួន ៣ថ្ងៃពេញគឺ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិចិ្ឆកា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ពុកម៉ែបងប្អូន ពួកម៉ាកល្អ ដែលបានណាត់គ្នាមកដើរកំសាន្តនៅរាជធានីភ្នំពេញ កុំភ្លេចចុះឈ្មោះចូលលេងកម្មវិធីថ្មី ប្លែកដែល GANZBERG បានរៀបចំនៅថ្ងៃទី ២៧ ខែវិច្ឆិកា គឺកម្មវិធី GANZBERG ពួកម៉ាកល្អ សែងម៉ូតូឈ្នះម៉ូតូ ជាការប្រកួតប្រជែងជាក្រុម តោះពួកម៉ាកល្អ ធីមបងប្អូនល្អ! នាំពួកម៉ាកដែល ជិតស្និទ្ធ! នាំពួកម៉ាកដែលគុណភាពទៅចូលរួមលេងទាំងអស់គ្នា!

១. ក្រុមជ័យលាភីលេខ ១ ទទួលបានរង្វាន់បានម៉ូតូ ៣ គ្រឿង
២. ក្រុមជ័យលាភីលេខ ២ ទទួលបានរង្វាន់ បានម៉ូតូ ២ គ្រឿង
៣. ក្រុមជ័យលាភីលេខ ៣ ទទួលបានរង្វាន់ម៉ូតូ ១ គ្រឿង
៤. ក្រុមជ័យលាភីលេខ ៤ ដល់ លេខ ១០ ទទួលបានរង្វាន់ជាប្រាក់សុទ្ធ ៣០០ ដុល្លារ
 
ពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីបខាងមុខនេះដឹងថា GANZBERG នឹងធ្វើអោយរញ្ជួយស្រុកខ្មែរទៀតហើយពុកម៉ែបងប្អូន។ តើមិត្តៗយុវវ័យ ពុកម៉ែបងប្អូន ធីមពួកម៉ាកល្អៗមានគម្រោងទៅលេងខាងណាដែរ? ភ្នំពេញ? កំពត? សៀមរាប? កុំភ្លេចជួយចែករំលែកព៌ត័មាននេះទៅកាន់ពួកម៉ាកល្អ ពួកម៉ាកគុណភាពអោយបានដឹងផង ដើម្បីណាត់គ្នាទៅដើរលេងទាំងអស់គ្នា។  
GANZBERG ផឹកស្រួល! ស្រួកផឹក ! ផឹក GANZBERG!
សូមពិសារដោយការទទួលខុសត្រូវ!

Share This Post: