ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ទីក្រុងប៉េកាំង សន្យានឹងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ ឱ្យកាន់តែច្រើនឡើង

BY
Khmerpress
December 13, 2023
មន្រ្តីជាន់ខ្ពស់ទីក្រុងប៉េកាំង សន្យានឹងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ ឱ្យកាន់តែច្រើនឡើង

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ទីរជំនាញ បានទទួលជួបពិភាក្សា ការងារជាមួយលោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទី ក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចជំនួបលោក វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា «ខេត្តកំពង់ស្ពឺយើងគឺជាតំបន់ដែលសក្ដានុពលលើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងសម្រាប់នាំចេញដែរ»

អភិបាលខេត្តបានបន្តថា «បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ យើងចង់បានការវិនិយោគពីសាធារណៈរដ្ឋប្រជាមានិតចិន លើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ ហើយនិងវារីវប្បកម្ម ដែលជាតម្រូវការចាំបាច់របស់បងប្អូន ប្រជាពលរដ្ឋរស់នៅផ្ទាល់ក្នុងខេត្ត»

ជាការឆ្លើយតប, លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំជំរុញអ្នកវិនិយោគប្រទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន គេមកសិក្សាអំពីសក្ដានុពលទាក់ទងនឹងវិស័យមួយចំនួនខាងលើ។

លោក យៀន បានបញ្ជាក់ថា «ក្រោយវិលត្រឡប់ទៅវិញ និងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ត្រូវខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»

អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណលោកអនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រជាជនចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពី សក្តានុពលរបស់ខេត្តកំពង់ស្ពឺ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: