ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនឆ្លៀតឱកាសមួយក្រុម លួចខ្សែ-ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី ក្នុងស្រុក​ព្រៃ​នប់

BY
Khmerpress
December 15, 2023
សមត្ថកិច្ច ឃាត់ខ្លួនជនឆ្លៀតឱកាសមួយក្រុម លួចខ្សែ-ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី ក្នុងស្រុក​ព្រៃ​នប់

ស្រុកព្រៃនប់៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចខ្សែ-ក លួចកាបូប និងលូកហោប៉ៅ បង្កដោយជនសង្សយ័០១ក្រុម ក្នុងពិធីនិមន្តមកទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី និងបក្សពួកច្រើននាក់ទៀត (គេចខ្លួនបាត់)ដែលរួមមាន៖

១.ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកតា ស្រុកស្អាង ខេត្តកណ្ដាល។
២.ឈ្មោះ លក្ខណ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ(បច្ចុប្បន្នរត់គេចខ្លួន)។

ដោយជនសង្ស័យទាំង០២នាក់ខាងលើបានធ្វើសកម្មភាពលួចដោះខ្សែក របស់កូនក្មេង ឈ្មោះ មិត ពិសាល ភេទប្រុស ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។ ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាល យើងដែលបានយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង។

៣.ឈ្មោះ កង ស្រីលក្ខណ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ បានធ្វើសកម្មភាពលូកដៃចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីលួចយកសម្ភារ ពេលកំពុងធ្វើសកម្មភាពកម្លាំង យាមនៅគោលដៅបានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង។

+វត្ថុតាងចាប់យក៖ ខ្សែក ផ្លាកទីនចំនួន០១ខ្សែ (មានតំលៃ២០០ដុល្លារ ជារបស់ជនរងគ្រោះ) និងទូរសព្ទដៃចំនួន០១គ្រឿង ម៉ាកoppo ពណ៌ខៀវ (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសុំណុំរឿងតាមនីតិវីធិច្បាប់៕ ប្រភព៖ លោក Huy Bunleng News

Share This Post: