ព័ត៌មានជាតិ

កៀកថ្ងៃប្រឡង! ក្រសួងមុខងារសាធារណៈ ប្រកាសដល់បេក្ខជនចូលរួមការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវគោរព និងអនុវត្តតាមការណែនាំទាំងនេះ

BY
Khmerpress
December 15, 2023
កៀកថ្ងៃប្រឡង! ក្រសួងមុខងារសាធារណៈ ប្រកាសដល់បេក្ខជនចូលរួមការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវគោរព និងអនុវត្តតាមការណែនាំទាំងនេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីណែនាំ ដល់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំ និងប្លង់មណ្ឌលប្រឡងដូចបានភ្ជាប់ជូនខាងក្រោម៖

បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំដូចតទៅ៖
– ត្រូវចូលមកមណ្ឌលប្រឡង ដោយយកភ្ជាប់ជាមួយនូវសលាកបត្រឯកត្តជន អត្តសញ្ញាណប័ណ្ណ ឬ ឆាយា(ព្រះសង្ឃ) ឬ លិខិតសម្គាល់ខ្លួន (ឬលិខិតបញ្ជាក់ផ្លូវការ) ព្រមទាំងប៊ិចខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង
– ហាមយកជាប់ជាមួយនូវឯកសារ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ (ទូរស័ព្ទ នាឡិកាឆ្លាតវៃ…..)។ គណៈកម្មការរៀបចំ ការប្រឡងមិនទទួលខុសត្រូវ រក្សាទុកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទទេ (ទូរស័ព្ទ នាឡិកាឆ្លាតវៃ…..)។
– ករណីមកយឺតម៉ោង “តិចជាង ១៥នាទី បន្ទាប់ពីការចាប់ផ្ដើមវិញ្ញាសា ត្រូវសុំការអនុញ្ញាតពីប្រធានមណ្ឌលប្រឡងជាមុនទើប អាចចូលប្រឡងបាន និងប្រគល់សន្លឹកកិច្ចការប្រឡងតាមម៉ោងកំណត់។ ការមកយឺតយ៉ាវលើស “១៥ នាទី” បន្ទាប់ពីការចាប់ ផ្តើមវិញ្ញាសា មិនអនុញ្ញាតឱ្យចូលប្រឡងដាច់ខាត។
– អវត្តមានមិនបានប្រឡងវិញ្ញាសាណាមួយ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រឡងវិញ្ញាសាបន្តបន្ទាប់ឡើយ។
– មិនត្រូវចូលបន្ទប់ប្រឡងមុនពេលហៅឈ្មោះ ត្រូវអង្គុយតាមលេខតុដែលបង្ហាញ ត្រូវសរសេរឈ្មោះ និងលេខតុលើក្បាលសន្លឹក កិច្ចការប្រឡងតាមការណែនាំរបស់អនុរក្ស និងប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្សវិញ ទោះបីជាក្រដាសប្រឡងគ្មានសរសេរ ចម្លើយ ឬដំណោះស្រាយអ្វីក៏ដោយ។ ការមិនប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្ស ចាត់ទុកអវត្តមាន។
– មិនត្រូវសរសេរក្នុងសញ្ញាខ្វែងនៃគ្រប់ទំព័រសន្លឹកកិច្ចការប្រឡង និងមិនត្រូវធ្វើគំនូសសញ្ញាធ្វើឱ្យដឹងអាគតដ្ឋាននៃសន្លឹកកិច្ចការ ប្រឡងឡើយ។
– មិនត្រូវធ្វើសកម្មភាពលួចចម្លងតាមគ្រប់រូបភាព ប៉ុនប៉ងលួចចម្លង ឬចែករំលែកព័ត៌មានដល់អ្នកដទៃ។
– បេក្ខជនត្រូវដឹងអំពីសញ្ញាជួង៖
+ ជួងទី១៖ ចូលបន្ទប់ប្រឡងបំពេញក្បាលសន្លឹកកិច្ចការប្រឡង
+ ជួងទី២៖ ចាប់ផ្តើមធ្វើវិញ្ញាសា
+ ជួងទី៣៖ រំឭកថានៅសល់ ១៥នាទីទៀត ដល់ម៉ោងត្រូវប្រមូលសន្លឹកកិច្ចការប្រឡង
+ ជួងទី៤៖ ប្រគល់សន្លឹកកិច្ចការប្រឡងឱ្យអនុរក្សជាកំហិត។

បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំខាងលើ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស បូរណភាពរូបរាងកាយមន្ត្រី មានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងជាបន្ទាន់ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និង ហាមឃាត់មិនឱ្យចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។

គណៈមេប្រយោគ មានជំនឿយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវ និងចូលរួមថែរក្សាឱ្យបាននូវភាពរលូននៃដំណើរការប្រឡង របស់បេក្ខជន ៕ ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

Share This Post: