ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ផ្ដល់ថវិកាសប្បុរសចំនួន ១៥២,០០០,០០០រៀល ដែលបានមកពីការរៀបចំព្រឹត្តិការណ៌រាត្រីសមោសរ ជូនដល់មន្ទីរពេទ្យគន្ទបុប្ផា

BY
Khmerpress
December 15, 2023
ក្រសួងវប្បធម៌ ផ្ដល់ថវិកាសប្បុរសចំនួន ១៥២,០០០,០០០រៀល ដែលបានមកពីការរៀបចំព្រឹត្តិការណ៌រាត្រីសមោសរ ជូនដល់មន្ទីរពេទ្យគន្ទបុប្ផា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់ថវិកាសប្បុរសចំនួន ១៥២,០០០,០០០រៀល ដែលបានមកពីការរៀបចំព្រឹត្តិការណ៌រាត្រីសមោសរ សប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ទបុប្ផា។

តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នារាត្រី ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ទបុប្ផា និងមូលនិធិគន្ធបុប្ផាស្វីស សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានផ្ដល់នូវថវិកាសប្បុរស ចំនួន ១៥២,០០០,០០០ រៀល ដែលបានមកពីការរៀបចំ ព្រឹត្តិការណ៌រាត្រីសមោសរ សប្បុរសធម៌ (The Gala Night Charity Dinner) ដោយមាន ការសម្តែងទស្សនីយភាពសិល្បៈរបាំបុរាណ (Classical Dances) ការសម្តែងទស្សនីយភាពសិល្បៈរបាំប្រពៃណី (Traditional Dances) ការប្រគំតន្ត្រីមហោរីច្មៃ (MOHORI Musical Orchestra) ការបង្ហាញឈុតសម្លៀកបំពាក់(Fashion Pageant ) សម្រាប់ជួយមន្ទីរពេទ្យកុមារនៅកម្ពុជា សៀមរាបអង្គរ នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំដោយ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។»

Dr. Beat Richner បានបន្តថា៖ «តាងនាមអោយយើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ និងមូលនិធិគន្ធបុប្ផា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ព្រមទាំងសិល្បៈករ សិល្បៈការី តារាភាពយន្តខ្មែរ ភ្ញៀវជាតិ អន្តរជាតិ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕» ប្រភព៖ Dr. Beat Richner

Share This Post: