ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅជប៉ុន យ៉ាងច្រើនកុះករ ចេញស្វាគមន៍សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រកបដោយក្តីគោរពស្រឡាញ់

BY
Khmerpress
December 15, 2023
ពលរដ្ឋខ្មែរនៅជប៉ុន យ៉ាងច្រើនកុះករ ចេញស្វាគមន៍សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រកបដោយក្តីគោរពស្រឡាញ់

(តូក្យូ, ជប៉ុន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅក្នុងប្រទេស​ជប៉ុនជាច្រើននាក់បានស្កាត់មកទទួលស្វាគមន៍ដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ពេលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់សណ្ឋាគារ «ញូវអូតានី តូក្យូ» នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រជាពលរដ្ឋដែលបានស្កាត់ទៅរង់ចាំដំណើរសម្តេចធិបតី និងលោកជំទាវ បានសម្តែងក្តីនឹករលឹក និង​សប្បាយ​ចិត្តជាពន់ពេក ដែលបានទទួលស្វាគមន៍សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដោយផ្ទាល់។

ក្នុងជំនួបស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ និងសួរសុខទុក្ខប្រកបដោយភាពស្និទ្ធ​ស្នាល​ជាទីបំផុត។

សូមបញ្ជាក់ថា នៅវេលារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត នឹងអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: