ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

BY
Khmerpress
December 15, 2023
ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៧០ ផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ស្រេង វណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០១z ផ្លូវសន្ធារស់ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ ជាងភ្លើង (មានសារធាតុញៀន) ។
២-ឈ្មោះ យូ បញ្ញា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
វត្ថតាងចាប់យករួមមាន៖ ម៉ូតូម៉ាកSUZUKI NEX ពណ៌ស-ខៀង ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាក់លេខ ព្រៃវែង 1O-8830 របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: