ព័ត៌មានជាតិ

កម្ពុជាទទួលបានចំណូលជាង ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១១ខែ

BY
Khmerpress
December 15, 2023
កម្ពុជាទទួលបានចំណូលជាង ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១១ខែ

(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាទទួលបានចំណូលជាង ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១១ខែនេះ មានចំនួន៤៤៥ ៥២២ ២៣៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ៥០៣ ៤៣៩ដុល្លារ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣៣៣ដុល្លារ ក្នុង១តោន ថយចុះចំនួន ១១១ដុល្លារក្នុងមួយតោន ស្មើនឹង៧.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ គិតជាមធ្យម ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មានតម្លៃ២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។ ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: