ព័ត៌មានជាតិ

ឯកឧត្ដម កើត ឆែ៖ ស្ពានអាកាសព្រះមុនីវង្ស នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែ

BY
Khmerpress
December 19, 2023
ឯកឧត្ដម កើត ឆែ៖ ស្ពានអាកាសព្រះមុនីវង្ស នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែ

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ។

ឯកឧត្តម កើត ឆែ បានបញ្ជាក់បន្ថែមទៀតថា ក្នុងជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ បច្ចុប្បន្នភាពស្ពានអាកាសព្រះមុនីវង្ស កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ៕ ប្រភព៖ Koeut Chhe – កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

Share This Post: