PR

GANZBERG លេងមួយក្បាច់នេះ ចង់ដាច់ចង្កេះអ្នកឈ្នះរង្វាន់យក្ស

BY
Liny Chan
December 19, 2023
GANZBERG លេងមួយក្បាច់នេះ ចង់ដាច់ចង្កេះអ្នកឈ្នះរង្វាន់យក្ស

ពិតជាមិនធម្មតាមែន GANZBERG យករង្វាន់យក្សរថយន្ត ខ្លាញ់គោទៅប្រ៊េង (Prank) អ្នកឈ្នះរង្វាន់ដល់ផ្ទះ ធ្វើអោយអតិថិជនចង់ស្រក់ទឹកភ្នែកថា GANZBERG លេងអីតាណើបៗចឹងទេ។ លោកអ្នកបានដឹងកន្លងមកហើយថា GANZBERG បានប្រគល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនដែលគាំទ្រពិសាស្រាបៀរ GANZBERG ឈ្នះរង្វាន់នៅក្រោមក្រវិលកំប៉ុងមិនចេះអស់ពីស្តុកសោះ ថែមរហូត រង្វាន់ថ្មីប្លែករហូត។

កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់រថយន្ត ភីកអាប់ ខ្លាញ់គោ ១គ្រឿង លេខរៀងទី ១៩៩ យកទៅប្រគល់ជូន លោក អឿន វុទ្ធី រស់នៅភូមិ ច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រគល់ជូនដល់ទីតាំង ផ្ទះរបស់គាត់តែម្ដង។ មុនពេលចុះទៅប្រគល់រង្វាន់ ដើម្បីប្រ៊េង (Prank) អ្នករង្វាន់ក្រុមការងារបានប្រាប់អោយផ្នែកលក់ប្រចាំតំបន់ថា ចុះទៅធ្វើឯកសារជូនបងប៉ុណ្ណោះ ឡានមិនដឹងថ្ងៃណាបានទេ? ធ្វើឯកសារមិនទាន់នឹងចប់សព្វគ្រប់រួចរាល់ផង ក្រុមការងារ GANZBERG បានទៅដល់ទីតាំងផ្ទះគាត់ចតឡានដឹកឡានរង្វាន់យកទៅប្រគល់ជូនគាត់ នៅពីមុខផ្ទះតែម្ដង។ លោក អឿន វុទ្ធី បានឃើញហើយថា ក្រែងថា មិនដឹងប្រគល់ថ្ងៃណា មិចយកមកថ្ងៃនេះចឹង និយាយទាំងទឹកមុខភ័យផងអរផង ចង់យំបន្តិច សើចបន្តិច ញញឹមបន្តិច។ ងាកមកជីវភាពការរស់នៅរបស់គាត់វិញមិនសូវជាមានជីវភាពធូរធាអ្វីទេ គាត់មានមុខរបរធ្វើស្រែចំការ បើនិយាយពីអតីតកាលវិញ គាត់ខ្សត់ណាស់ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពេលខ្លះសឹងតែគ្មានអ្វីហូបផង។ បន្ទាប់ពីក្រុមការងារ GANZBERG បានសំណេះសំណាលជាមួយគាត់រួចមក គាត់ក៏បានលើកដៃសំពះ អរគុណខ្លាំងណាស់ដែលបានចុះមកប្រគល់រថយន្ត Pick Up ខ្លាញ់គោជូនគាត់ដល់ផ្ទះ ជារង្វាន់យក្សហើយ រង្វាន់ពិតៗគ្មានគូប្រៀប។

ឥឡូវនេះស្រាបៀរ GANZBERG បានបន្តបន្ថែមរង្វាន់ ម៉ូតូ Yamaha ចំនួន 4,000 គ្រឿង, រថយន្ត pick up ខ្លាញ់គោ បន្ថែមរហូតដល់ 300 គ្រឿង, រង្វាន់ 1,000 ដុល្លាររាប់ម៉ឺនរង្វាន់ និងរង្វាន់ប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។ មិនតែប៉ុណ្ណោះ GANZBERG ក៏មានរង្វាន់សម្រាប់គូស្នេហ៍ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ផងដែរ ដែលរង្វាន់ទាំងនោះមានដូចជា សម្រាប់គូស្នេហ៍ថ្មីដែលបានទិញស្រាបៀរ GANZBERG ឈុតចាប់ពី 100កេសឡើងទៅសម្រាប់ 4000គូដំបូង និងទទួលបានទូរទស្សន៍ LED ចំនួន 1គ្រឿង ហើយទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដោយរង្វាន់មានដូចជា លុយសុទ្ធមួយពាន់ដុល្លារចំនួន 150រង្វាន់ និងរង្វាន់លុយសុទ្ធ 22,222 ដុល្លារចំនួន 3រង្វាន់ សរុបជាទឹកប្រាក់ជាង 50ម៉ឺនដុល្លារ។

GANZBERG ឆ្ងាញ់រង្វាន់យក្ស រង្វាន់ច្រើន
កុំភ្លេច ជួយLike ជួយ Share ដើម្បីទទួលបានពត៏មានថ្មីៗមុនគេ ក៏ដូចបានឈ្នះរង្វាន់យក្សពី GANZBERG ។

 សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: