ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បង្ហាញប្រព័ន្ធបណ្តាញសង្គម និងលេខទូរស័ព្ទពិសេស ដើម្បីដោះស្រាយបញ្ហាជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅថៃ

BY
Khmerpress
December 20, 2023
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បង្ហាញប្រព័ន្ធបណ្តាញសង្គម និងលេខទូរស័ព្ទពិសេស ដើម្បីដោះស្រាយបញ្ហាជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅថៃ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្កើតបណ្តាញសង្គម និងទំនាក់ទំនងទូរស័ព្ទពិសេស ដើម្បីបង្កើននូវប្រសិទ្ធភាពការទទួលទូរស័ព្ទ ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ជូនបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ។

បងប្អូនពលករកម្ពុជា អាជីវករ ព្រះសង្ឃ និងនិស្សិតទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ អាចទំនាក់ទំនងតាមបណ្តាញសង្គម ហ្វេសប៊ុកផេក (Facebook Page) ដែលមានឈ្មោះថា «អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមក្នុងក្រុមតេឡេក្រាមដែលមានបណ្តាញភ្ជាប់ https://t.me/lathailand និងបណ្តាញសង្គម ឡាញ Line ID: Labour1234 ។

បន្ថែមពីនេះ បើបងប្អូនពលករខ្មែរនៅប្រទេសថៃ មានចម្ងល់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ បម្រាម សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ក៏អាចពីគ្រោះយោបល់មកកាន់ក្រុមអនុព័ន្ធការងារតាមរយៈលេខទូរស័ព្ទបន្ថែម ដូចជា ផ្នែកកិច្ចការអនុព័ន្ធការងារ តាមរយៈលេខទូរស័ព្ទ 094-0925-905, 094-416 5518 ផ្នែកកិច្ចការកុងស៊ុល លេខទូរស័ព្ទ 092-8050-561៕ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Share This Post: