PR

GANZBERG ចេញមកប្លែកទៀតហើយបងប្អូន ដាក់កម្មវិធីថ្មីមួយទៀតសម្រាប់ថ្ងៃ បុណ្យណូអ៊ែល ខាងមុខនេះ

BY
Liny Chan
December 22, 2023
GANZBERG ចេញមកប្លែកទៀតហើយបងប្អូន ដាក់កម្មវិធីថ្មីមួយទៀតសម្រាប់ថ្ងៃ បុណ្យណូអ៊ែល ខាងមុខនេះ

ពីមួយថ្ងៃទៅមួយ GANZBERG តែងតែរិះរកកម្មវិធីថ្មីៗប្លែកៗ ដើម្បីបម្រើដល់អតិថិជនរបស់ខ្លួនគ្រប់ពេលវេលា ទាំងភាពសប្បាយរីករាយ ព្រមទាំងបង្កើតនូវកម្មវិធីប្រកួតប្រជែងបែបកម្សាន្តយ៉ាងសំបូរបែប ដូចជាកម្មវិធី ពួកម៉ាកល្អ អូសឡានឈ្នះឡាន កម្មវិធីពួកម៉ាកល្អ សែងម៉ូតូ ឈ្នះម៉ូតូ និងកម្មវិធីឆ្លើយសំនួរយករង្វាន់ ម៉ូតូ លុយ ផុយៗ កម្មវិធី GANZBERG ឆ្ងាញ់ រង្វាន់យក្ស ចិត្តល្អ ចាក់សាំងម៉ូតូហ្រ្វីៗជូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស និងការប្រគំតន្ត្រីដ៏ធំអស្ចារ្យគ្រប់រដូវកាល។

ដើម្បីចូលរួមអបអរសាទបុណ្យណូអ៊ែល (Merry Christmas) ខាងមុខនេះ GANZBERG កម្មវិធីថ្មីមួយទៀតគឺ “GANZBERG កាដូយក្ស” ដើម្បីស្វែងអតិថិជនរបស់ខ្លួនតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ឆ្លើយសំនួរ និងមានឱកាសបើក កាដូយក្ស យករង្វាន់យក្សពី GANZBERG។ ទីតាំងទី១៖ នៅផ្សារ K-Mall នៅថ្ងៃទី២៣ ខែធ្នូ ចាប់ពីម៉ោង ៥ល្ងាចតទៅ។ ទីតាំងទី២៖ ផ្សាររាត្រី N.5 ជិតស្ពានអាកាសឬស្សីកែវ នៅថ្ងៃទី២៣ ខែធ្នូ ចាប់ពីម៉ោង ៥ល្ងាចតទៅ ។ ទីតាំងទី៣៖ នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី២៥ ខែធ្នូចាប់ពីម៉ោង ៥ល្ងាចតទៅ។ តោះនាំពួកម៉ាកល្អ បងប្អូនល្អ និងមនុស្សដែលខ្លួនស្រលាញ់ ទៅឆ្លើយសំនួរបើកកាដូយក្សពី GANZBERG ទាំងអស់គ្នា។

GANZBERG ជាស្រាបៀរគុណភាពអាល្លឺម៉ង់ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម្ល៉ង់ ស្រូវសាលីមកពីអាល្លឺម្ល៉ង់ ម៉ាស៊ីនរបស់ប្រទេសអាល្លឺម្ល៉ង់ ធ្វើអោយGANZBERG ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក ផឹក GANZBERG។
សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: