PR

កក្រើកហើយហ្វែនៗ! វណ្ណដា ត្រូវបានបង្ហាញលើផ្ទាំងប៉ាណូបែប 3D របស់ កូកា-កូឡា

BY
Liny Chan
December 22, 2023
កក្រើកហើយហ្វែនៗ! វណ្ណដា ត្រូវបានបង្ហាញលើផ្ទាំងប៉ាណូបែប 3D របស់ កូកា-កូឡា

រាជធានីភ្នំពេញ៖ ដើម្បីផ្តល់ជូននូវបទពិសោធន៍ជាមួយគំនិតច្នៃប្រឌិតថ្មី និងភាពស្រស់ ស្រាយសប្បាយអារម្មណ៍ពិតៗជូនដល់អតិថិជន ជាពិសេសហ្វែនៗទាំងអស់របស់ខ្លួន ក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា កំពូលតារាចម្រៀង ហ៊ីប ហប់ (Hip Hop) នៃកម្ពុជា បានសហការគ្នាផលិតចេញនូវផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយ ដែលបានចាក់បង្ហាញតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។


 
លោកស្រី Che Marcaida ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ប្រចាំកម្ពុជា បានលើកឡើងថា «នេះជាលើកទី 1 សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដែលទទួលបទពិសោធន៍នៃការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ តាមរយៈគម្រោងផ្សព្វផ្សាយមួយនេះ។ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងលោក វណ្ណដា នឹងបន្តសហការគ្នាស្វែងរកអ្វីថ្មីៗ ប្លែកៗ ដើម្បីផ្តល់ភាពស្រស់ស្រាយក្នុងពេលសម្រាកដល់យុវជនក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាឧទាហរណ៍ជាក់ស្តែង ដែលអតិថិជនទទួលបាននូវ កូកា-កូឡា ត្រជាក់ៗតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មបែបគំនិតច្នៃប្រឌិតថ្មី ដែលនេះគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។»


 
ក្នុងការចេញផ្សាយផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយនេះ ជាមួយការដំឡើងនូវ Vending ម៉ាស៊ីនដែលអាចធ្វើការសន្ទនាគ្នាបាន ក្រុមហ៊ុន នឹងផ្តល់ជូនភេសជ្ជៈ កូកា-កូឡា ត្រជាក់ៗ ដល់សាធារណជនដែលធ្វើដំណើរឆ្លងកាត់ផ្ទាំងប៉ាណូបែប 3D ដែលមានទីតាំងស្ថិតនៅស្តុបព្រះសក្យមុនីចេតិយជាប់នឹងរបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។


 
ក្រោមកិច្ចសហការសម្រាប់គម្រោងនេះផងដែរ លោក វណ្ណដា កំពូលតារាចម្រៀង ហ៊ីប ហប់ (Hip Hop) នៃកម្ពុជា បានចុះហត្ថលេខាដោយផ្ទាល់លើកំប៉ុង កូកា-កូឡា ចំនួន 50 ដែលនឹងចែកជូនដល់អតិថិជនក្នុងចំណោមអតិថិជនចូលរួម ដើម្បីទទួលយកភាពស្រស់ស្រាយពីផ្ទាំងប៉ាណូបែប 3D ក្នុងអំឡុងពេលយុទ្ធនាការនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ធ្នូ ២០២៣ រហូតដល់ថ្ងៃទី១៥ មករា ២០២៤ វេលាម៉ោង១២:០០-១៨:០០ រៀងរាល់ថ្ងៃ។  ចឹងកុំភ្លេចណា  មកទទួលយកភាពស្រស់ស្រាយទាំងអស់គ្នា!!!


 
ការណែនាំអំពីក្រុមហ៊ុន Coca-Cola
 
ក្រុមហ៊ុន Coca Cola (NYSE: KO) គឺជាក្រុមហ៊ុនភេសជ្ជៈមួយ ដែលមានផលិតផលលក់នៅជាង 200ប្រទេស និងតំបន់។ ទិសដៅ របស់ក្រុមហ៊ុនយើងខ្ញុំគឺធ្វើឲ្យពិភពលោកថ្មី និងបង្កើតភាពខុសប្លែក។ យើងខ្ញុំលក់ស្លាកយីហោជាច្រើន មានតម្លៃរាប់កោដិដុល្លារមាន មាតិកាភេសជ្ជៈជាច្រើននៅលើពិភពលោក។ មាតិកាស្លាកយីហោ ទឹកភេសជ្ជៈ មានហ្គាស របស់យើងខ្ញុំ រួមមាន Coca Cola, Sprite និង Fanta។ បណ្ដាស្លាកយីហោភេសជ្ជៈកីឡា កាហ្វេ និងតែ របស់យើងខ្ញុំរួមមាន Dasani ទឹកឆ្លាតវៃ (smartwater) ទឹកវីតាមីន (vitaminwater), Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak និងAyataka។ បណ្ដាស្លាកយីហោ ទឹក ផ្លែឈើ ទឹកដោះគោ មានតម្លៃបង្កើន និងភេសជ្ជៈ មានប្រភពពីផ្លែឈើរបស់យើងខ្ញុំរួមមាន Minute Maid, Simply, innocent,   Del Valle, fairlife និង AdeS។ យើងខ្ញុំតែងតែផ្លាស់ប្ដូរមាតិកា វិនិយោគ របស់ខ្លួន ចាប់តាំងពីការកាត់បន្ថយជាតិស្ករ ក្នុងភេ សជ្ជៈ មកកាន់បណ្ដាផលិតផលថ្មី មានភាពផ្លាស់ប្ដូរចេញទីផ្សារ។ យើងខ្ញុំរកវិធីបង្កើតផលប៉ះពាល់សកម្មដល់ជីវភាពរបស់មនុស្ស យើង សហគមន៍ និងពិភពលោក ឆ្លងតាមការបន្ថែមទឹកប្រើប្រាស់ឡើងវិញ ខ្ចប់រកប្រភពយូរអង្វែង និងកាត់បន្ថយ carbon ក្នុងបណ្ដា តម្លៃរបស់យើងខ្ញុំ។ មានបណ្ដាដៃគូសហការអំពីវេចខ្ចប់ដាក់ដប យើងខ្ញុំជម្រើសបុគ្គលិកជាង 700.000នាក់ នាំមកនូវឱកាសសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាននៅលើពិភពលោក។ ឈ្វេងយល់បន្ថែមនៅ www.coca-colacompany.com និងតាមដានយើងខ្ញុំនៅ លើ Instagram, Facebook និង LinkedIn៕

Share This Post: