ព័ត៌មានជាតិ

រដ្ឋមន្ដ្រី កែវ រតនៈ ចេញលិខិតបង្គាប់ចាត់តាំងប្រធានមន្ទីររ៉ែខេត្តត្បូងឃ្មុំ មកជាប្រធានស្ដីពីមន្ទីររ៉ែខេត្តកណ្ដាល ក្រោយប្រធានមន្ទីរចាស់ត្រូវបានដកតំណែង

BY
Khmerpress
December 23, 2023
រដ្ឋមន្ដ្រី កែវ រតនៈ ចេញលិខិតបង្គាប់ចាត់តាំងប្រធានមន្ទីររ៉ែខេត្តត្បូងឃ្មុំ មកជាប្រធានស្ដីពីមន្ទីររ៉ែខេត្តកណ្ដាល ក្រោយប្រធានមន្ទីរចាស់ត្រូវបានដកតំណែង

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចេញលិខិតបង្គាប់ការចាត់តាំង លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ឲ្យទទួលបន្ទុកជាប្រធានមន្ទីរស្ដីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល រហូតមានសេចក្ដីសម្រេចតែងតាំងមុខតំណែងប្រធានមន្ទីរជាផ្លូវការ។ នេះបើតាមលិខិតបង្គាប់ការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

សូមរំលឹកថា រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតន: នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស ផ្ទេភារកិច្ចមន្ត្រីរាជការ២រូប ម្នាក់ជាប្រធានមន្ទីររ៉ែ និងថាមពល ហើយម្នាក់ទៀតជាប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។

មន្ត្រីរាជការទាំង ២រូប រួមមាន៖ លោក ជា សា​រិទ្ធ ផ្ទេរពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឲ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន និងលោកស្រី ម៉ិច វ៉ាន់ឌី ផ្ទេរពីប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឲ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: