PR

ការប្រគុំតន្ត្រីខ្នាតយក្សឆ្លងឆ្នាំ ៣ទីតាំងដំណាលគ្នា!

BY
Liny Chan
December 26, 2023
ការប្រគុំតន្ត្រីខ្នាតយក្សឆ្លងឆ្នាំ ៣ទីតាំងដំណាលគ្នា!

ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីទូទាំងពិភពលោកត្រៀមអបអរសាទរនូវមហាព្រឹត្តិការណ៍ចូលឆ្នាំសកលមួយឆ្នាំមានតែម្តង វាជាពេលវេលាដែលមិនអាចខកខានបាន។

ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏មហាអស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់ ប្រមូលផ្តុំសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper ដែលជាកំពុងពេញនិយម នឹងមកអង្រួនឆាកតន្ត្រីយក្សដ៏ធំអស្ចារ្យ GANZBERG សំឡេងស្រែកហ៊ោបន្ទរតាមភ្លេង រាំលេងអបអរថ្ងៃដ៏ពិសេស ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្ដង់ដាខ្ពស់ GANZBERG PREMIUM COUNTDOWN CONCERT នៅថ្ងៃទី 30 -31 ខែធ្នូ ឆ្នាំ2023 នៅ 3ទីតាំងដំណាលគ្នា ទីតាំងទី1 នៅមុខសាលមហោស្រពកោះពេជ្រ នៅបរិវេណវិមានឯករាជ្យ ទីតាំងទី2 នៅបរិវេណវិមានឯករាជ្យ ខេត្តបាត់ដំបង និងទីតាំងទី3 នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពត ក្រុងកំពត ។

នេះជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យដែលពុកម៉ែបងប្អូនទន្ទឹងរង់ចាំនូវផ្ទាំងទស្សនីយភាពសំបូរបែប ហើយក៏មានការតាំងពិរព័ណ៌ម្ហូបអាហារ និងទំនិញជាតិ អន្តរជាតិគ្រប់ប្រភេទផងដែរ អ្វីដែលកាន់តែអស្ចារ្យនោះក៏មានកម្មវិធីអុជកាំជ្រួចរាប់ពាន់ដើមផងដែរ។ តោះនៅចាំអីទៀតណាត់សក់វែង សក់ខ្លី ពួកម៉ាកល្អ ធីមបងប្អូនល្អ កាន់ដៃគ្នា ទៅមើលការប្រគំតន្រ្តីយក្ស GANZBERG ទាំងអស់គ្នា និងមើលកាំជ្រួចនៅមុខឆាកដ៏ទំនើប។គួបញ្ជាក់ផងដែរថាតន្រ្តីយក្ស GANZBERG PREMIUM COUNTDOWN CONCERT នឹងមានការផ្សាយផ្ទាល់តាមរយះស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV, Bayon TV,PNN និង Facebook Page Beer GANZBERG។

GANZBERGឆ្ងាញ់ ផឹកស្រួល ស្រួលផឹក ផឹក GANZBERG!
GANZBERG ស្រលាញ់ពួកម៉ាកល្អ! ស្រលាញ់ពួកម៉ាកល្អ ញុំា GANZBERG!
សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: