PR

GANZBERG លើកស្ទួយជួយវិស័យបាល់ទះឡើងដល់កម្រិតពិភពលោក

BY
Liny Chan
December 27, 2023
GANZBERG លើកស្ទួយជួយវិស័យបាល់ទះឡើងដល់កម្រិតពិភពលោក

បើកទំព័រសករាជថ្មីនៃដើមឆ្នាំ2024 ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ធខ្មែរទូទំាងប្រទេសដែលគំាទ្រវិស័យកីឡាបាល់ទះ ឥឡូវនេះ GANZBERG បាននំាយកមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺ ការប្រកួត កីឡាបាល់ទះ ដើម្បីដណ្ដើមជើងឯក “តេជោ លីគ” រដូវកាលទីមួយឆ្នាំ ២០២៤។

ក្នុងនោះផងដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបានប្រាប់អោយដឹងថា សំរាប់ការប្រកួតនេះនឹងមានក្រុមខ្លំាងៗចំនួន 8ក្រុម ដើម្បីត្រៀមប្រយុទ្ធនៅ ថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

ហើយគោលបំណងដ៏ធំរបស់ក្រុមហ៊ុន GANZBERG និងសហព័ន្ធកីឡាបាល់ទះព្រមព្រៀងគ្នាបង្កើតអោយមានព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកស្ទួយវិស័យបាល់ទះអោយទទួលស្គាល់លើឆាកអន្តរជាតិ និងដើម្បីសំរួចទេពកោសល្យរបស់ក្រុមជម្រើសជាតិដើម្បីត្រៀមលក្ខណៈក្រកួតប្រជែង SEA Gaames ឆ្នាំ2025 នៅប្រទេសថៃ។ សំរាប់ការប្រកួត “តេជោ លីគ” នៃឆ្នាំ2024 រដូវការទីមួយនេះក៏មានការចូលរួមពីសមាគម-ក្លិបបាល់ទះទាំង ៨៖ រួមមានក្លឹមវិសាខា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ រដ្ឋបាលរាធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគបាលខេត្តកណ្តាល ក្នុងនោះផងដែរ កីឡាករល្បីៗធំៗដូចជា វឿន វាសនា និង គួន ម៉ុម ក៏ត្រូវបានកោះហៅ ដើម្បីត្រៀមចូលរួមប្រកួត “តេជោ លីគ” ដើមឆ្នាំ2024 នេះផងដែរ។

អ្វីដែលកាន់តែអស្ចារ្យ GANZBERG តែងតែចូលរួមលើកស្ទួយគ្រប់វិស័យកីឡាជាច្រើនរួមមាន កម្មវិធីកីឡាប្រដាល់ គុនខ្មែរ កីឡាបាល់ទាត់ បាល់ទះ ។ល។ ដើម្បីលើកមុខមាត់វិស័យកីឡាខ្មែរឡើងដល់កម្រិតពិភពលោក។ ពេញសប្បាយភ្នែកហើយរដូវកាលនេះសុទ្ធតែធីមខ្លំាងៗ ដូច្នេះដើម្បីអោយវិស័យបាល់ទះ កាន់តែផុសផុលខ្លាំងខ្លា ក៏ត្រូវការការគាំទ្រពីសំណាកបងប្អូនជនរួមជាតិទាំងអស់គ្នាសហការជាធ្លុងមួយលើកស្ទួយ ជួយ share , like ដើម្បីអោយប្រទេសដ៏ទៃបានដឹង និងលឺពីវិស័យបាល់ទះមួយនេះ។

ស្រលាញ់ GANZBERG ស្រលាញ់បាល់ទះ
GANZBERG លើកស្ទួយបាល់ទះឡើងដល់កម្រិតពិភពលោក
GANZBERG ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក។

Share This Post: