PR

ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាំគ្នាសម្រុកមកឆ្លងឆ្នាំសកល 2024 នៅខេត្តបាត់ដំបងដូចទឹកបាក់ទំនប់ក្រោយ GANZBERG បានធ្វើរឿងមួយនេះ

BY
Liny Chan
January 6, 2024
ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាំគ្នាសម្រុកមកឆ្លងឆ្នាំសកល 2024 នៅខេត្តបាត់ដំបងដូចទឹកបាក់ទំនប់ក្រោយ GANZBERG បានធ្វើរឿងមួយនេះ

ខេត្តបាត់ដំបង ជាខេត្តដែលមានអង្ករល្អឆ្ងាញ់ដាច់គេ និងសម្បូរទៅដោយស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតរាប់មិនអស់
ហើយកាលពីពេលថ្មីៗនៅថ្ងៃឆ្លងឆ្នាំសកល២០២៣ ផ្លាស់ចូលឆ្នាំថ្មី២០២៤ GANZBERG ពិតជាធ្វើអោយបងប្អូនប្រជាពលរដ្ធខេត្តបាត់ដំបងទំាងរំភើប និងសប្បាយរីករាយជាខ្លាំង មិនត្រឹមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកស្ទួយមុខខេត្តមួយនេះអោយមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាដ៏ច្រើនកុះករនៅថ្ងៃឆ្លងឆ្នាំ សរុបចំនួន 26,3 ម៉ឺននាក់បានមកកម្សាន្ត។

ព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះមានកម្មពិធីពិសេសៗជាច្រើនរួមមាន ការតំាងពិពណ៍ស្នាដៃភូមិម្ហូបអាហារប្រចំាខេត្តបាត់ដំបងជាច្រើនពាន់មុខ គឺដើម្បីចូលរួមអបអរសារទរនូវសមិទ្ធិផលដ៏កម្រ ភូមិមួយផលិតផលមួយ ដែលបានចុះបញ្ចីជាប់ជាខេត្តមានការច្នៃប្រតិដ្ធលើផ្នែកម្ហូបអាហារ របស់អង្គការ UNESCO រួមជាមួយការប្រណំាងទូកជើងឯកថ្នាក់ជាតិ២០២៣ និងពាន់រង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី១០។

ចំណែកពេលរាត្រីមានការប្រគំតន្ត្រីដ៏ធំអសា្ចរ្យលំដាប់ស្តង់ដាខ្ពស់ GANZBERG PREMIUM COUNTDOWN CONCERT 2024 រយះពេល ២រាត្រីពេញ នាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមានវត្តមានកំពូលតារាចម្រៀងល្បីៗជួរមុខលំដាប់ប្រទេសជាច្រើនដួង អបជាមួយឆាកតន្ត្រី
ឆ្នាតយក្សដែលធ្វើអោយការឆ្លងឆ្នាំមានមនុស្សសម្រុកចូលរួមយ៉ាងច្រើនកុះករ និងមានវត្តមានដ៏ខ្អង់ខ្ពស់ពីសំណាក់ឯកឧត្តម សុខ លូ
អភិបាល នៃគណៈអភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំខេត្តបានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឱកាសការរាប់ថយក្រោយ ត្រៀមអបអរសាទរពិធីចូលឆ្នាំថ្មីឆ្នាំសកល២០២៤ អមជាមួយបរិយាកាសការបាញ់កាំជ្រួចជាច្រើនពាន់ដើម និងការបង្ហោះគោមជាច្រើនពាន់គោម ធ្វើអោយទិដ្ធភាពឆ្លងឆ្នាំមួយនេះមានភាពស្រស់ស្អាតជាខ្លាំង ហើយអ្វីដែលល្បីតៗគ្នានោះគឺ GAZNBERG ទៅដល់ទីណាឈ្នះរង្វាន់ទីនោះ គឺពិតជាដូចពាក្យគេនិយាយមែន នារាត្រីឆ្លងឆ្នាំមានអ្នកឈ្នះរង្វាន់ម៉ូតូលេខរៀងទី3353 និង3370 ក្ដៅៗភ្លាមៗពី GAZBERG និងការប្រគល់រង្វាន់រថយន្តខ្លាញ់គោលេខរៀងទី១៧០ ដល់អតិថិជនកំពូលសំណាងរបស់ក្រុមហ៊ុន GAZBERG។

ពិតជាអស្ចារ្យមែនទែនក្រុមហ៊ុន GAZBERG និងរដ្ធបាលខេត្តបាត់ដំបងដែលបានសស្រាក់សស្រំាព្យាយាមច្នៃប្រឌិតញ៉ាំងដើម្បីអោយបរិយាកាសឆ្លងឆ្នាំសកល2024 មួយនេះ មានភាពអ៊ូអរសប្បាយរីករាយ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរជាតិប៉ុននោះទេ សម្បីតែភ្ញៀវទេសចរអន្តរជាតិក៏បានចូលរួមព្រឹត្តិការណ៍ដ៏ល្អ និងឆ្នើមប្រចាំប្រទេស Best of the year 2024  នេះផងដែល។

ដូចច្នេះដើម្បីអោយខេត្តបាត់ដំបងជាប់ជាខេត្តឆ្លងឆ្នាំ ដែលមានចំនួនមនុសស្សចូលរួមច្រើនជាងគេកុំភ្លេចជួយ share និង Like អោយខេត្តបាត់ដំបងម្នាក់មួយផង។
GANZBERG ផឹកស្រួល ស្រួលផឹក
ស្រលាញ់ពួកម៉ាកល្អ ញុំា GANZBERG

Share This Post: