PR

កក្រើកទៀតហើយ GANZBERG IDOL KUN KHMER

BY
Liny Chan
January 8, 2024
កក្រើកទៀតហើយ GANZBERG IDOL KUN KHMER

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី៧ មករា នៅក្នុងបរិវេនរង្វង់មូលទេពមច្ឆា OCIC ជ្រោយចង្វារ GANZBERG បានរៀបចំមហាព្រ្តឹត្តិការណ៍លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោកនោះ គឺមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរលំដាប់អន្តរជាតិ GANZBERG IDOL KUN KHMER ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខ្លាកំណាចគុនខ្មែរទាំង ៦រូបបានមកអង្រួនសង្វៀនស្វាគមន៍អ្នកប្រយុទ្ធឆ្លងដែន មកពីទ្វីបផ្សេងៗគ្នា។

ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិនេះ មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់នៅនឹងទីតាំងផ្ទាល់ ហើយមានអ្នកតាមដានការផ្សាយផ្ទាល់រហូតដល់ជិត ២០ម៉ឺននាក់។ រាជសីហ៍ក្រញ៉ាំពឹស អេលី រស្មី បានផ្តួលកីឡាករថៃអោយសន្លប់ក្នុងទឹកទី១ Sitrak Por Paideng ( Thia)។ ជង្គង់ទិព្ធ កែងពិឃាត ឡុង សំណាង យកឈ្នះកីឡាករថៃ Chaiburi Looksingnamchai ដោយពិន្ទុ។ ក្របីព្រៃ ស្នែងពិឃាត ពេជ្រ សម្បត្តិ បានផ្ទួលកីឡាករមកពីតួគី Emre Özmen អោយបោះបង់ការប្រកួតនៅទឹកទី២។ នាគមាសជាយដែន ឃីម បូរ៉ា បានយកឈ្នះកីឡាករ Kampoo BS Muaythai ដោយពិន្ទុ។ ជើងរន្ទះអន្ទងព្រលឹង លូន បញ្ញា បានយកឈ្នះកីឡាករ Victor Hugo Nunes ដោយពិន្ទុ។ មេធីមតឿ ដៃភ្លើង ជើងរន្ទះបានយកឈ្នះកីឡាករ Semih Şah Cindir ដោយពិន្ទុ។

គួបញ្ជាក់ផងដែរថា GANZBERG គឺជាក្រុមហ៊ុនមួយដែលនាំមុខគេក្នុងការធ្វើការងារជួយសង្គមស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡារ ដូចជា ប្រដាល់គុនខ្មែរ, កីឡាបាល់ទាត់,កីឡាបាល់ទះ,កីឡាប្រណាំទូក….និងការងារសប្បុរស់ធម៌ ឧបត្ថម្ភកាកបាទក្រហមកម្ពុជា,ចែកមួកសុវត្ថិភាព,ចែកសំបុត្រឡានក្រុង,ចាក់សាំងម៉ូតូហ្វ្រី………..។

GANZBERG លើកស្ទួយគុនខ្មែរឡើងដក់កម្រិតពិភពលោក GANZBERG ផឹកស្រួល ស្រួលផឹក! ស្រលាញ់គុនខ្មែរ ស្រលាញ់ GANZBERG! 
សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: