ព័ត៌មានជាតិ

អបអរសាទរ! កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ទទួលបានជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី នៅប្រទេសថៃ

BY
Khmerpress
January 12, 2024
អបអរសាទរ! កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ទទួលបានជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី នៅប្រទេសថៃ

(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ដល់វីរៈកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ដែលទទួលបានជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី នៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីមន្ដ្រីសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ មន្ដ្រីសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះ កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា បានឈ្នះ៥ប្រកួតជាប់ៗគ្នា លើវិញ្ញាសារ ៣ទល់៣ ប៉ុន្ដែការប្រកួតផ្តាច់ព្រ័ត្រ បានចាញ់ប្រទេសចិន។

មន្ដ្រីដដែលរូបនេះ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី មានការចំនួន៧ប្រទេសចូលរួម សម្រាប់វិញ្ញាសារ ៣ទល់៣ ហើយឥលូវនេះ វិញ្ញាសារ ៣ទល់៣ បានប្រកួតចប់ហើយ ខណៈចាប់ពីល្ងាចនេះ រហូតដល់ថ្ងៃស្អែក នឹងមានការប្រកួត៥ទល់៥ម្ដងវិញម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: