PR

ជិតដល់ថ្ងៃ GANZBERG SUPER IDOL CONCERT ហើយ តោះមកដឹងពីជីវប្រវត្តិសង្ខេបកំពូលតារាចម្រៀង K-POP (Rain)

BY
Liny Chan
January 16, 2024
ជិតដល់ថ្ងៃ GANZBERG SUPER IDOL CONCERT ហើយ តោះមកដឹងពីជីវប្រវត្តិសង្ខេបកំពូលតារាចម្រៀង K-POP (Rain)

លោក Jung Ji-hoon ដែលត្រូវបានគេស្គាល់ច្បាស់តាមរយៈឈ្មោះនៅលើឆាកតន្ត្រីរបស់គាត់ថា “Rain” ហើយគាត់ គឺជាតារាចម្រៀង k-pop អ្នកនិពន្ធបទចម្រៀង អ្នករាំ តារាសម្តែង និងផលិតករថតសំឡេងរបស់កូរ៉េខាងត្បូង។ អាជីពតន្ត្រីរបស់ Rain រួមមាន៖ អាល់ប៊ុមចំនួនប្រាំពីរ បទចម្រៀងចំនួន 28បទ និងការប្រគុំតន្ត្រីទេសចរណ៍ជាច្រើនជុំវិញពិភពលោក។

កំពូលតារាចម្រៀង K-POP ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Rain កើតថ្ងៃទី 25 ខែមិថុនា ឆ្នាំ1982 នៅទីក្រុងសេអ៊ូល ឬ Seosan ប្រទេសកូរ៉េខាងត្បូង) តារាចម្រៀង K-POP កូរ៉េខាងត្បូង និងជាតារាសម្តែងដែលត្រូវបានគេស្គាល់ថា តារាដែលមានរូបរាងស្រស់សង្ហា ជាមួយនិងក្បាច់រាំ hip-hop យ៉ាងរស់រវើក។

លោក Rain បានរៀបការជាមួយ Kim Tae-hee គឺជាតារាសម្តែងកូរ៉េខាងត្បូងដែលគេ ចាត់ទុកថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតបំផុតរបស់កូរ៉េខាងត្បូង នាងត្រូវបានគេស្គាល់ថា ជាតួស្រីក្នុងរឿងភាគកូរ៉េដូចជា Stairway to Heaven, Love Story in Harvard, Iris, My Princess, Yong-pal ដែលក្នុងឆ្នាំ 2013 Rain បានបញ្ជាក់ពីទំនាក់ទំនងរបស់គាត់ជាមួយតារាសម្តែង Kim Tae -hee ហើយពួកគេបានរៀបការនៅឆ្នាំ 2017 ។ ប្តីប្រពន្ធនេះ បានស្វាគមន៍កូនដំបូងរបស់ពួកគេនៅឆ្នាំ2017 និងកូនទីពីររបស់ពួកគេនៅឆ្នាំ 2019។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី27 ខែមករា ឆ្នាំ2024 ខាងមុខនេះ កំពូលតារាចម្រៀន K-pop (Rain) និងមកសម្តែងនៅលើឆាកតន្រ្តីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់របស់ក្រុមហ៊ុន GANZERG នៅមុខសាលមហោស្រពកោះពេជ្រក្នុងកម្មវិធី GANZBERG SUPER IDOL CONCERT៕

Share This Post: