PR

GANZBERG នាំកំពូលអ្នកលេងក្បាច់គុនដូនតាខ្មែរទៅភ្លក់ក្បាច់គុន Kung Fu ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នា

BY
Liny Chan
January 17, 2024
GANZBERG នាំកំពូលអ្នកលេងក្បាច់គុនដូនតាខ្មែរទៅភ្លក់ក្បាច់គុន Kung Fu ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នា

ការបើកទំព័រប្រវត្តិសាស្ត្រថ្មី គុនខ្មែរ កាន់តែខ្លាំង កាន់តែអស្ចារ្យ និងកាន់តែកាចជាងមុន និងប៉ះជាមួយស្តេចក្បាច់គុន កុងហ្វូរ (Kung Fu) ដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នា នៅសង្វៀន GANZBERG KUN KHMER KUNH FU។ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យនេះនឹងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងបរិវេណក្បែកដីឡូតិ៍ វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្សាយផ្ទាល់នៅលើកញ្ជក់ទូរទស្សន៍ Town Full HDTV , Facebook page Beer GANZBERG, Town full HDTV ជាពិសេសនិងមានការផ្សាយផ្ទាល់ទៅកាន់ស្ថានីយ៍ទូរទស្សន៍ Hainan Tv នៅប្រទេសចិនផងដែរ។

ការប្រកួតដណ្តើមពានលក្ខណៈម៉ារ៉ាតុនមិត្តភាពអន្តរជាតិ មេធីមតឿ ដៃភ្លើងជើងរន្ទះ រឿន សោភ័ណ្ឌ ត្រូវជាមួយមួយកីឡាករអន្តរជាតិមកពីបីប្រទេសផ្សេងគ្នា សូមរង់ចាំមើលថា កីឡាកររូបនិងទទួលបានពាននេះ? គួរមិត្តភាព អន្តរជាតិរាជនីគុនខ្មែរ អេ យ៉ានុត ត្រូវតតាំងប្រហារជាមួយក្រញ៉ាំខ្លា កុងហ្វូរ (Kung Fu) ពីប្រទេសចិន គួង ហ្វី ។ ទាយាថគុនខ្មែរដៃភ្លើង ជង្គង់ហោះ កែងឆេះ ម៉ឺន មេឃា ត្រូវតតាំងជាមួយកណ្តាប់ដៃ Kung Fu មកពីប្រទេសចិន យ៉ាង បូតុង។ ក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវប៉ះជាមួយ Kung Fu ទន់បង្ក្រាបរឹងដែលជាម្ចាស់ខ្សែក្រវ៉ាត់ ២ស្ថាប័នមកពីប្រទេសចិន យ៉ាង ហូវ ។ ដំរីភ្លក់ពិឃាទ ផល សោភ័ណ្ឌ ត្រូវប៉ះជាមួយនិងអ្នកលែងក្បាច់គុនកុងហ្វូរ រន្ទះជើងកណ្តាប់ដៃដែលជាម្ចាស់ខ្សែក្រវ៉ាត់មកពីប្រទេសចិន ឡឺ ឡុងខ្វាន់។ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ត្រូវធ្វើការងារធ្ងន់ជានិងអធិរាជកុងហ្វូរមកពីប្រទេសចិន ឆៅ ចូវ។

GANZBERG លើស្ទួយគុនខ្មែរលើងដល់កម្រិតពិភពលោក! GANZBERG ផឹកស្រួល ស្រួលផឹក!
សូមពិសារដោយការទទួលខុសត្រូវ!

Share This Post: