PR

គូបូតា នឹងរៀបចំកម្មវិធី ប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ នៅថ្ងៃស្អែកនេះ!

BY
Liny Chan
January 18, 2024
គូបូតា នឹងរៀបចំកម្មវិធី ប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ នៅថ្ងៃស្អែកនេះ!

គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត មកពីប្រទេសជប៉ុន ដែលបានជួយជម្រុញដល់ការអភិវឌ្ឍន៍ និង ទទួលបានភាពជោគជ័យទាំងអស់គ្នា ។ ពួកយើងមិនត្រឹមជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាកសិកម្មក្នុងប្រទេសកម្ពុជា សម្រាប់បងប្អូនប្រជាកសិករយូរជាង១៥ឆ្នាំមកហើយ ជាមួយនឹងផលិតផលជាច្រើនប្រភេទ ដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនស្ទូងស្រូវ ម៉ាស៊ីនម៉ាស៊ូត អេស្កាវ៉ាទ័រខ្នាតតូច និងដ្រូននោះទេ ថែមទាំងជាអ្នកដឹកនាំកម្មវិធី ប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ ផងដែរ។

នាថ្ងៃទី ១៩ ខែមករា ខាងមុខនេះនឹងមានការរៀបចំកម្មវិធីដ៏កក្រើក នៅស្ថានីយទូរទស្សន៍បាយ័ន ដើម្បីជាការថ្លែងអំណរគុណទៅកាន់អតិថិជនរបស់ ក្រុមហ៊ុន គូបូតាទាំងអស់ ក៏ដូចជាអ្នកគាំទ្រប្រដាល់ គុនខ្មែរផងដែរ។

នៅសប្តាហ៍នេះដែរ អ្នកទាំងអស់គ្នានឹងជួបជាមួយ កីឡាករល្បីៗក្នុងប្រទេសកម្ពុជាគឺ៖
1. កីឡាករ លន បញ្ញា
2. កីឡាករ អេ អាំម៉ារីនភូថង ព្រមជាមួយនឹងគូពិសេសៗជាច្រើនទៀត។

នៅក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនគូបូតានឹងធ្វើការរៀបចំការប្រកួតកាន់តែរំភើប ញាប់ញ័របន្ថែមទៀត ជាមួយលក្ខខណ្ឌថ្មីៗ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អ្នកគាំទ្រទាំងអស់គ្នា។

កុំភ្លេចរង់ចាំតាមដានទស្សនាការប្រកួតប្រដាល់ជើងឯក គូបូតា ថាតើនឹងមានអ្វីពិសេសកម្រិតណា នៅលើស្ថានីយទូរទស្សន៍ បាយ័ន រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧ រហូតដល់ម៉ោង ៩យប់។

អាចនិយាយបានថា នេះគឺជាការខិតខំរក្សាកម្មវិធីប្រកួតប្រដាល់ដ៏ឈានមុខមួយ ព្រោះក្រុមហ៊ុន គូបូតា តែងតែស្វែងរកអ្វីដែលថ្មីសម្រាប់អ្នកទស្សនា ដូចដែលក្រុមហ៊ុនគូបូតា មិនដែលបញ្ឈប់ក្នងការអភិវឌ្ឍន៍ នវានុវត្តន៍កសិកម្មនាពេលអនាគត ដើម្បីអោយកសិករកម្ពុជាកាន់តែទទួលបានភាពល្អប្រសើរជាងនេះទៅទៀតដែរ៕

Share This Post: