PR

GANZBERG BREW MASTER ចេញមុខរៀបចំ ដំណើរការតម្លើងឆាកតន្ត្រីលំដាប់ពិភពលោកដែលនឹងគ្រោងធ្វើឡើងឆាប់ៗនេះ

BY
Liny Chan
January 22, 2024
GANZBERG BREW MASTER ចេញមុខរៀបចំ ដំណើរការតម្លើងឆាកតន្ត្រីលំដាប់ពិភពលោកដែលនឹងគ្រោងធ្វើឡើងឆាប់ៗនេះ

(ភ្នំពេញ):កាលពីថ្ងៃទី ២២ ខែមករា កន្លងទៅនេះ អ្នកជំនាញផលិតស្រាបៀរអាល្លឺម៉ង់ លោក Franz Josef Brune Brew Master of GANZBERG BEER បានដឹកនាំក្រុមការងារដោយផ្ទាល់ចុះទៅត្រួតពិនិត្យការងាររៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោកដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះនៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្នុងស្រុកខ្មែរ GANZBERG បានអញ្ជើញសុទ្ធតែកំពូលតារាចម្រៀង K-POP លំដាប់កំពូលប្រចាំប្រទេស កូរ៉េ ខាងត្បូង នោះគឺ លោក Rian និង កញ្ញា Hyuna នឹងចូលមកសម្តែងរួមគ្នានៅលើឆាកដ៏ធំមហិមា ទំនើបលំដាប់ស្តងដារអន្តរជាតិ និងកំពូលតារាចម្រៀងលំដាប់ប្រទេសខ្មែរជាច្រើនរូបផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាសកម្មភាពដ៏កម្រដែល Brew Master បានចុះមកពិនិត្យផ្ទាល់ ដើម្បីពង្រឹងសុវត្ថិភាព និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដារការប្រគំតន្ត្រីលំដាប់ពិភពលោក៕

Share This Post: